គាត់មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ព្រះអម្ចាស់ជ្រាបថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា “ស៊ីម្មាន”។
ពួកចៅហ្វាយ 1:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធយូដាក៏និយាយទៅកាន់កុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូនថា៖ «សុំឡើងជាមួយយើងខ្ញុំ ឆ្ពោះទៅកាន់ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ យើងច្បាំងនឹងជនជាតិកាណានជាមួយគ្នា។ បន្ទាប់មក យើងខ្ញុំនឹងទៅច្បាំងយកទឹកដីដែលជាចំណែកមត៌ករបស់បងប្អូន រួមជាមួយបងប្អូនដែរ»។ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏រួបរួមនឹង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា «សូមឡើងទៅជាមួយយើងខ្ញុំ ទៅឯទឹកដីដែលជាចំណែករបស់យើងខ្ញុំ ដើម្បីច្បាំងនឹងសាសន៍កាណាន។ បន្ទាប់មក យើងខ្ញុំនឹងទៅឯទឹកដីដែលជាចំណែករបស់បងប្អូន ជាមួយបងប្អូនដែរ»។ ដូច្នេះ ពួកស៊ីម្មានក៏ព្រមទៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា សូមឡើងទៅឯស្រុកជាចំណែកខ្ញុំ ជាមួយនឹងខ្ញុំចុះ ដើម្បីច្បាំងនឹងសាសន៍កាណាន នោះយើងនឹងទៅឯស្រុកជាចំណែករបស់បងប្អូន ជាមួយនឹងបងប្អូនដែរ ដូច្នេះពួកស៊ីម្មានក៏ព្រមទៅជាមួយ អាល់គីតាប កុលសម្ព័ន្ធយូដាក៏និយាយទៅកាន់កុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូនថា៖ «សុំឡើងជាមួយយើងខ្ញុំ ឆ្ពោះទៅកាន់ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ យើងច្បាំងនឹងជនជាតិកាណានជាមួយគ្នា។ បន្ទាប់មក យើងខ្ញុំនឹងទៅច្បាំងយកទឹកដីដែលជាចំណែកមត៌ករបស់បងប្អូនរួមជាមួយបងប្អូនដែរ»។ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏រួបរួមនឹង |
គាត់មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ព្រះអម្ចាស់ជ្រាបថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា “ស៊ីម្មាន”។
លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។
ឆ្នោតលើកទីពីរត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេស្ថិតនៅចំកណ្ដាលទឹកដីរបស់កូនចៅយូដា។
មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ
បន្ទាប់មក កុលសម្ព័ន្ធយូដា រួមជាមួយកុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូន នាំគ្នាចេញទៅច្បាំងជាមួយជនជាតិកាណាននៅក្រុងសេផាត ពួកគេបំផ្លាញក្រុងនោះ ថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ រួចហៅក្រុងនោះថាហោម៉ា ។
ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «កុលសម្ព័ន្ធយូដាត្រូវឡើងទៅមុន ដ្បិតយើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់ពួកគេហើយ»។
កុលសម្ព័ន្ធយូដា ហើយចេញទៅច្បាំងជាមួយគ្នា។ ព្រះអម្ចាស់ក៏ប្រទានឲ្យគេមានជ័យជម្នះលើជនជាតិកាណាន និងជនជាតិពេរិស៊ីត។ ពួកគេបានសម្លាប់ខ្មាំងសត្រូវអស់មួយម៉ឺននាក់ នៅបេសេក។