ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 1:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​ពេល​លោក​យ៉ូស្វេ​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​មុន​គេ»?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពី​លោក​យ៉ូស្វេ​បាន​ស្លាប់​ហើយ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា៖ «ក្នុងចំណោម​យើង​ខ្ញុំ តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​កាណាន​មុន​គេ?»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​គ្រា​ក្រោយ​ដែល​លោក​យ៉ូស្វេ​បាន​ស្លាប់​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា ក្នុង​ពួក​យើង​ខ្ញុំ តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​កាណាន​មុន​គេ

សូមមើលជំពូក

អាល់គីតាប

ក្រោយ​ពេល​យ៉ូស្វេ​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​សួរអុលឡោះ‌តាអាឡា​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​មុន​គេ»?។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 1:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ទៀត​ថា៖ «សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។


លោក​ម៉ូសេ​តប​ទៅ​គាត់​វិញ​ថា៖ «ប្រជា‌ជន​ទាំង​នេះ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់។


ចូរ​ដាក់​យូរីម និង​ធូមីម* ទៅ​ក្នុង​ប្រដាប់​ពាក់​លើ​ទ្រូង​សម្រាប់​វិនិច្ឆ័យ ដើម្បី​ឲ្យ​វត្ថុ​ទាំង​នេះ​ស្ថិត​នៅ​ជាប់​នឹង​ទ្រូង​អើរ៉ុន​ជានិច្ច នៅ​ពេល​គាត់​ចូល​មក​រក​យើង។ ដូច្នេះ នៅ​ពេល​ចូល​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់ អើរ៉ុន​ត្រូវ​ពាក់​គ្រឿង​សម្រាប់​វិនិច្ឆ័យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជាប់​នឹង​ដើម​ទ្រូង​ជានិច្ច។


យ៉ូស្វេ​ត្រូវ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​យូរីម* ដើម្បី​ដឹង​ពី​ការ​សម្រេច​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក យ៉ូស្វេ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។


រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​វិញ គេ​មិន​បាន​បណ្ដេញ​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​ក្រុង​បេត‌សៀន ក្រុង​តា‌ណាក់ ក្រុង​ដោរ ក្រុង​យីប‌ឡាម និង​ក្រុង​មេគី‌ដោ ព្រម​ទាំង​តំបន់​នានា​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ទេ ដូច្នេះ ជន‌ជាតិ​កាណាន​ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ត​ទៅ​ទៀត។


ដូច្នេះ យើង​ក៏​នឹង​មិន​បណ្ដេញ​ប្រជា‌ជាតិ​ណា​មួយ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​យ៉ូស្វេ​បន្សល់​ទុក ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​នោះ​ដែរ។


លោក​យ៉ូស្វេ​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ ។


គេ​បាន​បញ្ចុះ​សព​របស់​លោក​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​លោក នៅ​ធីមណាត-‌ហេរេស ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​អាកាស។


ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត‌អែល ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​បេន‌យ៉ាមីន​មុន​គេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។


បន្ទាប់​មក ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រហូត​ដល់​ល្ងាច ដោយ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​ពួក​បេន‌យ៉ាមីន ជា​បងប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?»។ ព្រះ‌អម្ចាស់​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​វាយ​ពួក​គេ​ចុះ!»។


ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់ ដ្បិត​គ្រា​នោះ ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​បេត‌អែល


ហើយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារ និង​ជា​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​បម្រើ​ព្រះអង្គ​នៅ​ទី​នោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​បេន‌យ៉ាមីន ជា​បងប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ ព្រះ‌អម្ចាស់​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។


គេ​ក៏​ចូល​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ទៀត​ថា៖ «តើ​បុរស​នោះ​មក​ទី​នេះ​ហើយ​ឬ​នៅ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នុ៎ះ​ន៎! គេ​កំពុង​ពួន​នៅ​ក្បែរ​អីវ៉ាន់»។