បរិទេវ 3:63 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទតមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្ដី ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គទតក្នុងកាលដែលគេអង្គុយចុះ ហើយក្រោកឡើងផង ទូលបង្គំជាបទចម្រៀងរបស់គេហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ទតក្នុងកាលដែលគេអង្គុយចុះ ហើយក្រោកឡើងផង ទូលបង្គំជាបទចំរៀងរបស់គេហើយ អាល់គីតាប សូមមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្តី ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ខ្ញុំ។ |
ព្រះអង្គជ្រាបពេលណាដែលទូលបង្គំអង្គុយ ពេលណាដែលទូលបង្គំក្រោកឈរ ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ តាំងពីចម្ងាយ។
ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ ឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យ ព្រះអង្គហើយ ឱព្រះជាម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង ព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខាន សូមឆ្លើយតបមកទូលបង្គំផង!។
ប្រជាជនរបស់ខ្ញុំទាំងមូលសើចចំអកឲ្យខ្ញុំ រៀងរាល់ថ្ងៃ ពួកគេច្រៀងឡកឡឺយដាក់ខ្ញុំ។