ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 3:61 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ឮ​ពាក្យ​ដែល​ពួក​គេ​ជេរ​ប្រមាថ ព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ នឹង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​គិត​ធ្វើ​ដល់​ទូលបង្គំ​ហើយ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ដែល ពួក​គេ​ជេរ​ប្រមាថ ព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ខ្ញុំ។

សូមមើលជំពូក



បរិទេវ 3:61
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ព្រះអង្គ សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ ប្រមាថ​ព្រះ‌នាម​ព្រះអង្គ!។


ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​អ្នក​បម្រើ របស់​ព្រះអង្គ​ដែល​កំពុង​តែ​បាក់​មុខ សូម​ព្រះអង្គ​កុំ​ភ្លេច​ថា ប្រជា‌រាស្ត្រ​ដ៏​ច្រើន​នេះ ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ទូលបង្គំ។


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជ្រាប​នូវ​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន ដែល​គេ​ចង់​ប្រហារ​ជីវិត​ទូលបង្គំ។ សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ សូម​កុំ​លុប​អំពើ​បាប​របស់​ពួក​គេ​ចេញ​ពី ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ឡើយ! សូម​ឲ្យ​ពួក​គេ​ជំពប់​ដួល​នៅ​មុខ​ព្រះអង្គ សូម​ដាក់​ទោស​ពួក​គេ តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ។


ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះ និង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ


ព្រះ‌អម្ចាស់​អើយ សូម​នឹក​ដល់​ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​យើង​ខ្ញុំ សូម​ទត​មើល​ចុះ តើ​គេ​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ​ដល់​កម្រិត​ណា!


«យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ស្រុក​ម៉ូអាប់ និង​អ្នក​ស្រុក​អាំម៉ូន​ជេរ​ប្រមាថ ត្មះ‌តិះ‌ដៀល​ប្រជា‌រាស្ត្រ​របស់​យើង ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ផង។