ភ្នែករបស់គាត់ស្រស់ស្អាត ដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក។ ប្រស្រីភ្នែករុំព័ទ្ធដោយកែវភ្នែកពណ៌ស ហើយស្ថិតនៅយ៉ាងសមក្នុងរង្វង់ភ្នែក។
បទចម្រៀងសាឡូម៉ូន 5:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធ សក់របស់គាត់រួញដូចអង្គាសដី ហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណ ព្រះកេសាទ្រង់អង្កាញ់ ហើយខ្មៅដូចសារិកា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណ ព្រះកេសាទ្រង់រំកាញ់ ហើយខ្មៅដូចសារិកា អាល់គីតាប ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធ សក់របស់គាត់រួញដូចអង្គាសដី ហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។ |
ភ្នែករបស់គាត់ស្រស់ស្អាត ដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក។ ប្រស្រីភ្នែករុំព័ទ្ធដោយកែវភ្នែកពណ៌ស ហើយស្ថិតនៅយ៉ាងសមក្នុងរង្វង់ភ្នែក។
ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា: ប្អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ ក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់។
ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួន ដូចភ្នំកើមែល។ សរសៃសក់របស់អូនប្រៀបបីដូចក្រណាត់ដ៏ទន់។ ព្រះរាជា គាប់ព្រះហឫទ័យនឹង ផ្នួងសក់របស់អូនណាស់។
«ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើបល្ល័ង្កមួយ ទ្រង់មានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូចសំឡី ។ បល្ល័ង្ករបស់ព្រះអង្គប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។