ព្រះបាទសាឡូម៉ូនបានធ្វើគ្រែស្នែងមួយ ពីឈើស្រុកលីបង់។
ស្តេចសាឡូម៉ូនបានធ្វើគ្រែស្នែងមួយ សម្រាប់អង្គទ្រង់ ដោយឈើពីព្រៃល្បាណូន
ស្តេចសាឡូម៉ូនបានធ្វើព្រះវ១សំរាប់ទ្រង់ ដោយឈើពីព្រៃល្បាណូន
ស្តេចស៊ូឡៃម៉ានបានធ្វើគ្រែស្នែងមួយ ពីឈើស្រុកលីបង់។
ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលឡើយ។ មានតែព្រះអង្គទេដែលប្រទានជ័យជម្នះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
ស្ដេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។ ផ្នែកខាងក្នុងលំអ ដោយក្រណាត់ប៉ាក់ ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹម ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។
នេះជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន ដែលហែហមដោយទាហានដ៏អង់អាច ចំនួនហុកសិបនាក់ គឺជាទាហានដ៏អង់អាចជាងគេ នៃកងទ័ពអ៊ីស្រាអែល។
អ្នកទាំងនោះប្រដាប់អាវុធ រៀបចំខ្លួនធ្វើសឹកសង្គ្រាម។ ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹង ភាពអាសន្ន នៅពេលយប់។
ខ្ញុំឃើញទេវតា*មួយរូបទៀត ហោះកណ្ដាលអាកាសវេហាស៍ ទេវតានោះនាំដំណឹងល្អ*មួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជនដែលរស់នៅលើផែនដី។