នេហេមា 3:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្បែរពួកលោក មានអ្នកក្រុងយេរីខូនាំគ្នាសង់មួយផ្នែកទៀត ហើយបន្ទាប់មក មានលោកសាគើរ ជាកូនរបស់លោកអ៊ីមរី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅជាប់នឹងពួកលោក មានពួកអ្នកក្រុងយេរីខូរបានសង់ ហើយបន្ទាប់ពីនោះ មានសាគើរ ជាកូនរបស់អ៊ីមរីបានសង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នឹងគេមានពួកក្រុងយេរីខូរបានសង់ ហើយបន្ទាប់ពីនោះ មានសាគើរ ជាកូនអ៊ីមរីបានសង់។ អាល់គីតាប នៅក្បែរពួកគាត់ មានអ្នកក្រុងយេរីខូនាំគ្នាសង់មួយផ្នែកទៀត ហើយបន្ទាប់មក មានលោកសាគើរ ជាកូនរបស់លោកអ៊ីមរី។ |
កូនចៅរបស់លោកសេណាអានាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។