រីឯពួកយើងវិញ ព្រះអម្ចាស់ជាព្រះរបស់យើង ហើយយើងមិនបោះបង់ចោលព្រះអង្គឡើយ។ ពួកបូជាចារ្យដែលបំពេញមុខងារបម្រើព្រះអម្ចាស់ សុទ្ធតែជាកូនចៅរបស់លោកអើរ៉ុន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។
នេហេមា 13:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានជម្រះពួកគេឲ្យដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញច្បាប់ឲ្យក្រុមបូជាចារ្យ និងក្រុមលេវី អនុវត្ត ស្របតាមមុខងាររបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំបានញែកសម្អាតពួកគេពីគ្រប់ទាំងសាសន៍ដទៃ ហើយក៏តាំងការងារដែលពួកសង្ឃ និងពួកលេវីត្រូវបំពេញឡើងវិញ តាមកិច្ចការរបស់គេរៀងខ្លួន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងដូច្នេះដែលខ្ញុំបានញែកសំអាតគេ ពីគ្រប់ទាំងសាសន៍ដទៃ ហើយក៏តាំងការងារដែលពួកសង្ឃ នឹងពួកលេវីត្រូវរក្សាទុកឡើងវិញ គ្រប់គ្នាតាមដំណែងគេរៀងខ្លួន អាល់គីតាប ខ្ញុំបានជម្រះពួកគេឲ្យដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញហ៊ូកុំឲ្យក្រុមអ៊ីមុាំ និងក្រុមលេវី អនុវត្ត ស្របតាមមុខងាររបស់ខ្លួន។ |
រីឯពួកយើងវិញ ព្រះអម្ចាស់ជាព្រះរបស់យើង ហើយយើងមិនបោះបង់ចោលព្រះអង្គឡើយ។ ពួកបូជាចារ្យដែលបំពេញមុខងារបម្រើព្រះអម្ចាស់ សុទ្ធតែជាកូនចៅរបស់លោកអើរ៉ុន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។
យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅឲ្យជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ ឲ្យមកធ្វើជាភរិយារបស់កូនប្រុសយើងដែរ។
ពួកបូជាចារ្យ និងពួកលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះប្រជាជន ជម្រះខ្លោងទ្វារ និងកំពែងក្រុងឲ្យបានបរិសុទ្ធដែរ។