២ របាក្សត្រ 13:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 រីឯពួកយើងវិញ ព្រះអម្ចាស់ជាព្រះរបស់យើង ហើយយើងមិនបោះបង់ចោលព្រះអង្គឡើយ។ ពួកបូជាចារ្យដែលបំពេញមុខងារបម្រើព្រះអម្ចាស់ សុទ្ធតែជាកូនចៅរបស់លោកអើរ៉ុន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 រីឯពួកយើងវិញ គឺព្រះយេហូវ៉ាជាព្រះនៃយើង យើងមិនបានបោះបង់ចោលព្រះអង្គទេ យើងមានពួកសង្ឃជាកូនចៅរបស់លោកអើរ៉ុន និងពួកលេវីដែលធ្វើការងារថ្វាយព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 តែខាងឯយើងរាល់គ្នាវិញ គឺព្រះយេហូវ៉ាទ្រង់ជាព្រះនៃយើង យើងរាល់គ្នាមិនបានបោះបង់ចោលទ្រង់ទេ យើងមានពួកសង្ឃជាពួកកូនចៅអើរ៉ុន នឹងពួកលេវីដែលធ្វើការងារថ្វាយព្រះយេហូវ៉ាវិញ សូមមើលជំពូកអាល់គីតាប10 រីឯពួកយើងវិញ អុលឡោះតាអាឡាជាម្ចាស់របស់យើង ហើយយើងមិនបោះបង់ចោលទ្រង់ឡើយ។ ពួកអ៊ីមុាំដែលបំពេញមុខងារបម្រើអុលឡោះតាអាឡា សុទ្ធតែជាកូនចៅរបស់ណាពីហារូន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។ សូមមើលជំពូក |
ពួកគេថ្វាយតង្វាយដុតទាំងមូល* និងគ្រឿងក្រអូប ចំពោះព្រះអម្ចាស់ រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏បរិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើងបានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលព្រះអង្គ។
ដ្បិតមានតែព្រះអម្ចាស់នេះហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្តែងការអស្ចារ្យធំៗឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំតាមផ្លូវ ដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។