ព្រះអង្គបានធ្វើឲ្យមានព្រឹលធ្លាក់មក កម្ទេចចម្ការទំពាំងបាយជូររបស់គេ ហើយមានធាតុអាកាសត្រជាក់ មកបំផ្លាញដើមឈើរបស់គេខូចអស់។
និក្ខមនំ 9:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពាសពេញស្រុកអេស៊ីបទាំងមូល មានព្រឹលធ្លាក់មកលើមនុស្ស និងសត្វនៅតាមវាល បំផ្លាញតិណជាតិ និងបំបាក់ដើមឈើទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល ព្រឹលបានធ្លាក់មកលើអ្វីៗទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ហើយព្រឹលបានបំផ្លាញអស់ទាំងដំណាំនៅទីវាលដែរ ក៏បំបាក់អស់ទាំងដើមឈើនៅចម្ការទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទ ព្រឹលនោះបានធ្លាក់មកត្រូវរបស់ទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ក៏ធ្លាក់មកបំផ្លាញអស់ទាំងដំណាំនៅវាលដែរ ហើយបំបាក់អស់ទាំងដើមឈើនៅចំការផង អាល់គីតាប នៅពាសពេញស្រុកអេស៊ីបទាំងមូល មានព្រឹលធ្លាក់មកលើមនុស្ស និងសត្វនៅតាមវាលបំផ្លាញតិណជាតិ និងបំបាក់ដើមឈើទៀតផង។ |
ព្រះអង្គបានធ្វើឲ្យមានព្រឹលធ្លាក់មក កម្ទេចចម្ការទំពាំងបាយជូររបស់គេ ហើយមានធាតុអាកាសត្រជាក់ មកបំផ្លាញដើមឈើរបស់គេខូចអស់។
ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រឹល ហ្វូងចៀមរបស់គេត្រូវវិនាស ដោយសាររន្ទះបាញ់។
ឥឡូវនេះ ចូរប្រាប់គេឲ្យប្រមូលហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មានដែលអ្នកមាននៅតាមវាល យកទៅទុក។ ប្រសិនបើមនុស្ស ឬសត្វដែលនៅតាមវាលគ្មានជម្រកទេ ពេលព្រឹលធ្លាក់ ពួកគេមុខជាវិនាសមិនខាន”»។
ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង លាយឡំនឹងរន្ទះយ៉ាងសាហាវ ក្នុងស្រុកអេស៊ីបទាំងមូល គឺតាំងពីប្រជាជាតិអេស៊ីបកកើតមក មិនដែលមានដូច្នេះទេ។
នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាសឡើយ។
ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងធ្វើឲ្យមានព្យុះបក់បោកមក តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវ ធ្វើឲ្យជញ្ជាំងរលំ។
ពេលជនជាតិអាម៉ូរីបាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ ព្រះអម្ចាស់បានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹលមានចំនួនច្រើនជាងអ្នកដែលស្លាប់ ដោយមុខដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។