គេមិនបានផ្ដល់ចំបើងឲ្យពួកទូលបង្គំទេ ហើយគេបញ្ជាឲ្យពួកទូលបង្គំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកទូលបង្គំទៀតផង។ ប្រជារាស្ដ្ររបស់ព្រះករុណាខុសហើយ!»។
និក្ខមនំ 5:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាសុទ្ធតែជាមនុស្សខ្ជិល មនុស្សច្រអូស! ហេតុនេះហើយបានជាអ្នករាល់គ្នាពោលថា “សូមអនុញ្ញាតឲ្យយើងខ្ញុំ ចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់”!។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាជាមនុស្សកម្ជិល ជាមនុស្សខ្ជិលច្រអូល ហេតុនេះហើយបានជានិយាយថា "សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ឆ្លើយតបថា ឯងរាល់គ្នាជាមនុស្សកំជិល គឺឯងខ្ជិលទេ បានជានិយាយថា សូមបើកឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនឆ្លើយថា៖ «អ្នករាល់គ្នាសុទ្ធតែជាមនុស្សខ្ជិល ច្រអូស! ហេតុនេះហើយបានជាអ្នករាល់គ្នាពោលថា “សូមអនុញ្ញាតឲ្យយើងខ្ញុំ ចេញទៅធ្វើគូរបានជូនអុលឡោះតាអាឡា!។ |
គេមិនបានផ្ដល់ចំបើងឲ្យពួកទូលបង្គំទេ ហើយគេបញ្ជាឲ្យពួកទូលបង្គំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកទូលបង្គំទៀតផង។ ប្រជារាស្ដ្ររបស់ព្រះករុណាខុសហើយ!»។
ឥឡូវនេះ ចូរនាំគ្នាទៅធ្វើការវិញទៅ។ យើងគ្មានចំបើងឲ្យទេ ប៉ុន្តែ ត្រូវធ្វើដុំឥដ្ឋឲ្យបានគ្រប់ចំនួន»។
ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើដុំឥដ្ឋគ្រប់ចំនួនដដែល កុំបន្ថយចំនួនឡើយ។ ពួកគេសុទ្ធតែជាមនុស្សខ្ជិល ហេតុនេះហើយបានជាគេទាមទារសុំចេញទៅថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។
កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។