ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃទុកជាសញ្ញាបញ្ជាក់ថា ទូលបង្គំជាមនុស្សឥតសៅហ្មង ហើយទូលបង្គំដើរជុំវិញអាសនៈរបស់ព្រះអង្គ
និក្ខមនំ 40:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ លោកអើរ៉ុន និងកូនប្រុសរបស់លោក ប្រើទឹកក្នុងអាងនេះ សម្រាប់ពិធីលាងដៃ និងលាងជើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយលោកម៉ូសេ លោកអើរ៉ុន និងពួកកូនរបស់លោកអើរ៉ុនក៏ប្រើទឹកក្នុងចាននោះ សម្រាប់លាងដៃ និងលាងជើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយម៉ូសេ អើរ៉ុន នឹងពួកកូនអើរ៉ុនក៏លាងដៃ លាងជើងត្រង់ចាននោះ អាល់គីតាប ម៉ូសា ហារូន និងកូនប្រុសរបស់គាត់ ប្រើទឹកក្នុងអាងនេះសម្រាប់ពិធីលាងដៃ និងលាងជើង។ |
ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃទុកជាសញ្ញាបញ្ជាក់ថា ទូលបង្គំជាមនុស្សឥតសៅហ្មង ហើយទូលបង្គំដើរជុំវិញអាសនៈរបស់ព្រះអង្គ
គេតម្កល់អាងនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចគេចាក់ទឹកបំពេញអាងសម្រាប់ធ្វើពិធីជម្រះកាយ។
ពេលពួកលោកចូលទៅក្នុងពន្លា ឬចូលទៅជិតអាសនៈ ពួកលោកតែងតែធ្វើពិធីលាងជម្រះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធ*ទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។
ប៉ុន្តែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឲ្យបរិសុទ្ធ* រួចពីគ្រប់អំពើបាបទាំងអស់។
ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត* ព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។