ត្រូវធ្វើសម្លៀកបំពាក់សក្ការៈ សម្រាប់អើរ៉ុន ជាបងរបស់អ្នក ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់គាត់។
និក្ខមនំ 39:41 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្លៀកបំពាក់ពិធីបុណ្យដែលសម្រាប់ប្រើក្នុងទីសក្ការៈ សម្លៀកបំពាក់សក្ការៈរបស់មហាបូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសរបស់លោក ដែលត្រូវបំពេញមុខងារជាបូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្លៀកបំពាក់សម្រាប់ការងារនៅទីបរិសុទ្ធ សម្លៀកបំពាក់បរិសុទ្ធសម្រាប់សង្ឃអើរ៉ុន និងសម្លៀកបំពាក់សម្រាប់ពួកកូនរបស់លោក ដែលត្រូវបំពេញមុខងារជាសង្ឃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងសំលៀកបំពាក់សំរាប់ការងារនៅទីបរិសុទ្ធ អស់ទាំងសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុនដ៏ជាសង្ឃ ហើយនឹងសំលៀកបំពាក់ទាំងអស់សំរាប់ឲ្យពួកកូនលោកធ្វើការងារជាសង្ឃ។ អាល់គីតាប សម្លៀកបំពាក់ពិធីបុណ្យ ដែលសម្រាប់ប្រើក្នុងទីសក្ការៈ សម្លៀកបំពាក់សក្ការៈរបស់មូស្ទីហារូន និងសម្លៀកបំពាក់កូនប្រុសរបស់គាត់ ដែលត្រូវបំពេញមុខងារជាអ៊ីមុាំ។ |
ត្រូវធ្វើសម្លៀកបំពាក់សក្ការៈ សម្រាប់អើរ៉ុន ជាបងរបស់អ្នក ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់គាត់។
ចូរយកខ្សែពណ៌ស្វាយ ចងកងរបស់ប្រដាប់ពាក់លើទ្រូង ភ្ជាប់ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដឡើយ។
ត្រូវធ្វើអាវក្នុង ខ្សែក្រវាត់ និងឈ្នួតក្បាល សម្រាប់កូនទាំងអស់របស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់ពួកគេ។
សម្លៀកបំពាក់សម្រាប់ពិធីបុណ្យ គឺសម្លៀកបំពាក់សក្ការៈរបស់បូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសគាត់ សម្រាប់បំពេញមុខងារជាបូជាចារ្យ។
គេបានយកក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ធ្វើសម្លៀកបំពាក់ពិធីបុណ្យ សម្រាប់ការងារក្នុងទីសក្ការៈ។ គេក៏បានធ្វើសម្លៀកបំពាក់សក្ការៈរបស់លោកអើរ៉ុន ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
រនាំងរបស់ទីលាន ព្រមទាំងបង្គោល ជើងទ្រវាំងននរបស់ទ្វារចូលទីលាន ខ្សែ ចម្រឹង និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់
ជនជាតិអ៊ីស្រាអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់លោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។