និក្ខមនំ 38:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅជ្រុងទាំងបួន លោកធ្វើស្នែងចេញពីអាសនា ស្រោបដោយលង្ហិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅជ្រុងទាំង៤ គាត់ធ្វើស្នែងចេញពីអាសនា ស្រោបដោយលង្ហិន អាល់គីតាប គាត់ធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ |
លោកធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។
លោកក៏បានធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។