នៅក្នុងទីសក្ការៈ ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូធ្វើអំពីឈើអូលីវ ចេរូប៊ីននីមួយៗមានកម្ពស់ដប់ហត្ថ។
និក្ខមនំ 36:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និងក្រហមទុំ ដែលមានប៉ាក់លំអដោយរូបចេរូប៊ីន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីម តាមរចនានៃជាងមានស្នាដៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីសំពត់១០ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ នឹងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីនតាមរចនានៃជាងមានស្នាដៃ អាល់គីតាប សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ជំរំសក្ការៈ ពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និងក្រហមទុំ ដែលមានប៉ាក់លំអដោយរូបម៉ាឡាអ៊ីកាត់មានស្លាប។ |
នៅក្នុងទីសក្ការៈ ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូធ្វើអំពីឈើអូលីវ ចេរូប៊ីននីមួយៗមានកម្ពស់ដប់ហត្ថ។
ព្រះបាទដាវីឌបានសង់ដំណាក់ជាច្រើននៅបុរីព្រះបាទដាវីឌ។ ស្ដេចក៏រៀបចំកន្លែងមួយសម្រាប់ហិបរបស់ព្រះជាម្ចាស់ ព្រមទាំងដំឡើងព្រះពន្លា ដើម្បីតម្កល់ហិបនេះផង។
ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅគីបៀន ដ្បិតព្រះពន្លាជួបព្រះជាម្ចាស់ ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ បានសង់នៅវាលរហោស្ថាន ស្ថិតនៅទីនោះ។
នៅក្នុងអាគារនៃទីសក្ការៈបំផុត ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូ ព្រមទាំងស្រោបមាសផង។
យើងនឹងមកជួបអ្នកនៅលើគម្របហិប ត្រង់ចន្លោះចេរូប៊ីនទាំងពីរដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មាន ដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ
គឺធ្វើពន្លាជួបព្រះអម្ចាស់ ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គម្របហិប និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់នៅក្នុងពន្លា
ត្រូវឲ្យពួកជាងទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា មកធ្វើកិច្ចការទាំងអស់ដែលព្រះអម្ចាស់បង្គាប់ឲ្យធ្វើ
ផ្ទាំងក្រណាត់ទាំងអស់មានទំហំប៉ុនៗគ្នា គឺបណ្ដោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។
គេបានដំមាសជាបន្ទះយ៉ាងស្ដើង ហើយកាត់ជាសរសៃយ៉ាងឆ្មារ យកទៅប៉ាក់លំអជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម ក្រហមទុំ និងអំបោះធ្មៃ។