Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 39:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 គេ​បាន​ដំ​មាស​ជា​បន្ទះ​យ៉ាង​ស្ដើង ហើយ​កាត់​ជា​សរសៃ​យ៉ាង​ឆ្មារ យក​ទៅ​ប៉ាក់​លំអ​ជា​មួយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ក្រហម​ទុំ និង​អំបោះ​ធ្មៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គេ​ក៏​ផែ​មាស​យ៉ាង​ស្តើង ហើយ​កាត់​ជា​ខ្សែ យក​ទៅ​ប៉ាក់​នៅ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​នៅ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្តនោះ តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គេ​ក៏​ផែ​មាស​យ៉ាង​ស្តើង ហើយ​កាត់​ជា​ខ្សែ យក​ទៅ​ប៉ាក់​នៅ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​នៅ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត នោះ​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គេ​បាន​ដំ​មាស​ជា​បន្ទះ​យ៉ាង​ស្តើង ហើយ​កាត់​ជា​សរសៃ​យ៉ាង​ឆ្មារ យក​ទៅ​ប៉ាក់​លំអ​ជា​មួយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ក្រហម​ទុំ និង​អំបោះ​ធ្មៃ។

សូមមើលជំពូក ចម្លង




និក្ខមនំ 39:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ម្ចាស់‌ក្សត្រិយ៍​គង់​នៅ​ក្នុង​ព្រះ‌បរម‌រាជ‌វាំង ព្រះ‌នាង​មាន​រូប​ឆោម​លោម​ពណ៌​ស្អាត​ល្អ​ណាស់ ព្រះ‌ភូសា​របស់​ព្រះ‌នាង​លំអ​ទៅ​ដោយ​មាស។


ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ ក្រណាត់​ទេស‌ឯក ក្រណាត់​ធ្វើ​ពី​រោម​ពពែ


ចូរ​ធ្វើ​ព្រះ‌ពន្លា​ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ​ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន*។


សិប្ប‌ករ​ទាំង​អស់​ដែល​មាន​នាទី​សាង​សង់ បាន​នាំ​គ្នា​សង់​ព្រះ‌ពន្លា​ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ​ពណ៌​ក្រហម និង​ក្រហម​ទុំ ដែល​មាន​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន។


គេ​បាន​ធ្វើ​អាវ​អេផូដ​ដោយ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។


គេ​ធ្វើ​ខ្សែ​ព្រយុង​ពីរ ដេរ​ភ្ជាប់​ទៅ​នឹង​ចុង​ទាំង​សង​ខាង​របស់​អាវ​អេផូដ*។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម