យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ
និក្ខមនំ 35:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងអស់ថា៖ «នេះជាសេចក្ដីដែលព្រះអម្ចាស់បង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេមានប្រសាសន៍ទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ប្រាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក អាល់គីតាប ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រអែលទាំងអស់ថា៖ «នេះជាសេចក្តីដែលអុលឡោះតាអាឡាបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម: |
យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ
នៅថ្ងៃសប្ប័ទ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក្ដី ក៏មិនត្រូវបង្កាត់ភ្លើងដែរ»។
ត្រូវញែកអ្វីៗដែលអ្នករាល់គ្នាមាន មួយចំណែកថ្វាយព្រះអម្ចាស់។ អស់អ្នកដែលមានចិត្តសទ្ធា ត្រូវនាំយកតង្វាយដែលខ្លួនញែកទុកនេះ មកថ្វាយព្រះអម្ចាស់ គឺមាន មាស ប្រាក់ លង្ហិន
ជនជាតិអ៊ីស្រាអែលក៏បានសង់ព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់ចប់សព្វគ្រប់។ ពួកគេធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។