លោកម៉ូសេ និងលោកអើរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកព្រះអង្គ ពេលលោកទាំងនោះអង្វររកព្រះអម្ចាស់ ព្រះអង្គឆ្លើយតបមកលោកវិញ ។
និក្ខមនំ 29:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុននោះ លើកឡើងជាសញ្ញាថ្វាយព្រះអម្ចាស់ ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកសាច់ទ្រូងរបស់ចៀម ដែលសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ហើយសាច់នោះនឹងបានជាចំណែករបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យយកទ្រូងចៀម១នោះ ដែលសំរាប់បុណ្យតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នោះនឹងបានជាចំណែកដល់ឯង អាល់គីតាប ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងហារូននោះ លើកឡើងជាសញ្ញាជូនអុលឡោះតាអាឡា ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។ |
លោកម៉ូសេ និងលោកអើរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកព្រះអង្គ ពេលលោកទាំងនោះអង្វររកព្រះអម្ចាស់ ព្រះអង្គឆ្លើយតបមកលោកវិញ ។
ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុន និងកូនរបស់គាត់ ហើយដែលគេបានលើកថ្វាយព្រះអម្ចាស់នោះជាសាច់ដ៏វិសុទ្ធ។
បូជាចារ្យយកកូនចៀមមួយ និងប្រេងកន្លះលីត្រ មកថ្វាយជាយញ្ញបូជាលោះបាប រួចលើកថ្វាយព្រះអម្ចាស់។
គេត្រូវយកតង្វាយដុតដែលជាចំណែករបស់ព្រះអម្ចាស់ មកថ្វាយព្រះអង្គ ដោយផ្ទាល់ដៃ គឺមានខ្លាញ់ និងសាច់ទ្រូង ដែលត្រូវលើកថ្វាយព្រះអង្គ។
បូជាចារ្យដុតខ្លាញ់នៅលើអាសនៈ រីឯសាច់ទ្រូងត្រូវបានទៅលោកអើរ៉ុន និងកូនៗរបស់គាត់។
យើងនឹងយកសាច់ទ្រូងដែលគេលើកថ្វាយ និងភ្លៅដែលគេរំលែកពីយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល ប្រគល់ឲ្យបូជាចារ្យអើរ៉ុន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រាអែលត្រូវប្រគល់ចំណែកទាំងនេះជូនបូជាចារ្យ រហូតតរៀងទៅ។
លោកម៉ូសេយកសាច់ទ្រូងរបស់ចៀម ដែលជាយញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ លើកថ្វាយព្រះអម្ចាស់។ សាច់នេះត្រូវបានជាចំណែករបស់លោក ស្របតាមសេចក្ដីដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
បន្ទាប់មក លោកអើរ៉ុនលើកសាច់ទ្រូង និងភ្លៅស្ដាំ ថ្វាយព្រះអម្ចាស់ ដូចលោកម៉ូសេបានបង្គាប់។