រីឯទ្វារចូលព្រះពន្លា ត្រូវត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវប៉ាក់ក្បាច់លំអដែរ។
និក្ខមនំ 27:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅច្រកចូល រនាំងម្ខាងត្រូវមានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនាំងម្ខាងត្រូវមានប្រវែងដប់ប្រាំហត្ថ សសរបី និងជើងទ្របី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែខាងម្ខាងត្រូវមានរនាំងប្រវែង១៥ហត្ថ នឹងសសរ៣ ហើយនឹងជើង៣ អាល់គីតាប នៅច្រកចូល រនាំងម្ខាងត្រូវមានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។ |
រីឯទ្វារចូលព្រះពន្លា ត្រូវត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវប៉ាក់ក្បាច់លំអដែរ។
ត្រូវធ្វើទីលានសម្រាប់ព្រះពន្លា ដោយមានរនាំងធ្វើពីអំបោះធ្មៃបាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្ដោយមួយរយហត្ថ។