Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 27:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ត្រូវ​ធ្វើ​ទី‌លាន​សម្រាប់​ព្រះ‌ពន្លា ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ​បាំង​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ត្រូវ​ធ្វើ​ទី‌លាន​នៃ​រោង​ឧបោ‌សថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​មួយ​រយ​ហត្ថ សម្រាប់​បាំង​ទី‌លាន​ម្ខាង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ត្រូវ​ឲ្យ​ធ្វើ​ទីលាន​នៃ​រោង​ឧបោសថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​១​រយ​ហត្ថ សំរាប់​បាំង​ទីលាន​ខាង​ម្ខាង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ត្រូវ​ធ្វើ​ទី​លាន សម្រាប់​ជំរំ‌សក្ការៈដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំ​វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្តោយ​មួយ​រយ​ហត្ថ។

សូមមើលជំពូក ចម្លង




និក្ខមនំ 27:9
29 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្ដេច​ឲ្យ​គេ​ធ្វើ​ទី‌លាន​ខាង​ក្នុង​ពី​ថ្ម‌ដាប់​បី​ជាន់ និង​ឈើ​តាត្រៅ​មួយ​ជាន់។


ថ្ងៃ​នោះ ព្រះ‌រាជា​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​នៅ​មុខ​ទ្វារ​ចូល​ទីសក្ការៈ​នោះ​តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ទាំង​អស់​បាន។


ព្រះ‌បាទ​ម៉ាណា‌សេ​សង់​អាសនៈ​សម្រាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។


ស្ដេច​ឲ្យ​គេ​ធ្វើ​ទី‌លាន​មួយ សម្រាប់​ពួក​បូជា‌ចារ្យ និង​ទីធ្លា​យ៉ាង​ធំ​មួយ​ទៀត ព្រម​ទាំង​មាន​ទ្វារ​ផង ហើយ​សន្លឹក​ទ្វារ​ទាំង​នោះ​មាន​ស្រោប​លង្ហិន។


ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដោយ​អរ​ព្រះ‌គុណ ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង! ចូរ​លើក​តម្កើង​ព្រះអង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ!


គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ ហាលេ‌លូយ៉ា!


មួយ​ថ្ងៃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់


ពួក​គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដុះ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះ‌វិហារ របស់​ព្រះ‌ជាម្ចាស់។


រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​តម្ពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។


រនាំង​ទី‌លាន ព្រម​ទាំង​បង្គោល ជើង​ទ្រ និង​វាំងនន​របស់​ទ្វារ​ទី‌លាន


គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហា‌សិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។


រនាំង​របស់​ទី‌លាន ព្រម​ទាំង​បង្គោល ជើង​ទ្រ​វាំងនន​របស់​ទ្វារ​ចូល​ទី‌លាន ខ្សែ ចម្រឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា គឺ​ពន្លា​ជួប​ព្រះ‌អម្ចាស់


នៅ​ទី​បញ្ចប់ លោក​ម៉ូសេ​ឲ្យ​គេ​ដំឡើង​រនាំង​របស់​ទី‌លាន នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ចង​វាំងនន នៅ​មាត់​ទ្វារ​ចូល​ទី‌លាន។


ចូរ​ដំឡើង​រនាំង​ទី‌លាន​នៅ​ជុំ‌វិញ ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ទី‌លាន​ផង។


លោក​វាស់​បន្ទប់​ឃើញ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ។ មាន​ទី‌លាន​នៅ​ជុំ‌វិញ​បន្ទប់​នោះ។


លោក​បាន​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្រៅ ដែល​មាន​ក្រាល​ថ្ម​នៅ​ជុំ‌វិញ​ទី‌លាន​នោះ មាន​បន្ទប់​សាម‌សិប។


លោក​វាស់​បណ្ដោយ និង​ទទឹង​របស់​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​រក​ទី‌លាន​ខាង​ក្រៅ គឺ​នៅ​ខាង​ជើង​ទី‌លាន។


នៅ​ទី‌លាន​ខាង​ក្នុង​មាន​ខ្លោង​ទ្វារ​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ខ្លោង​ទ្វារ​ខាង​ជើង និង​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ទ្វារ​ខាង​ត្បូង។ លោក​វាស់​ទ្វារ​ខាង​ត្បូង​មាន​ទំហំ​ដូច​ទ្វារ​ឯ​ទៀតៗ។


លោក​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ខ្លោង​ទ្វារ​មាន​ទំហំ​ដូច​គ្នា។


នៅ​មុខ​ខ្លោង​ទ្វារ​ខាង​ក្នុង គឺ​នៅ​ទី‌លាន​ខាង​ក្នុង មាន​បន្ទប់​ផ្សេងៗ​សម្រាប់​អ្នក​ចម្រៀង។ បន្ទប់​មួយ​ស្ថិត​ជិត​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង មួយ​ទៀត​នៅ​ជិត​ខ្លោង​ទ្វារ​ខាង​កើត ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។


មួយ​ផ្នែក​នៃ​អាគារ​នោះ នៅ​ទល់​មុខ​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ មួយ​ផ្នែក​ទៀត​នៅ​ទល់​មុខ​នឹង​កម្រាល​ថ្ម​នៃ​ទីធ្លា​ខាង​ក្រៅ។ អាគារ​នោះ​មាន​ថែវ​បី​ជាន់។


ដំបូល​ទី‌លាន វាំងនន​ច្រក​ចូល​ទី‌លាន​ដែល​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ខ្សែ​ចង​ពន្លា​ទាំង​អស់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ​ទាំ​របស់​ទាំង​នោះ។


ក្រណាត់​ដំបូល​ទី‌លាន វាំងនន​ទ្វារ​ចូល​ទី‌លាន ក្រណាត់​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ខ្សែ​សន្ធឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ពួក​គេ​ត្រូវ​បំពេញ​កិច្ចការ​ទាំង​អស់​ដែល​យើង​តម្រូវ​ឲ្យ​ធ្វើ។


សសរ និង​ជើង​សសរ​នៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​មើល​ថែ​ទាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម