ត្រូវយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញ ក៏ត្រូវធ្វើពីមាសដែរ។
និក្ខមនំ 26:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកឈើនាងនួនមកធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយតម្ពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រចំនួនប្រាំសម្រាប់ទ្រសសរទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើសសរនាងនួនប្រាំ ស្រោបដោយមាសសម្រាប់រនាំងនោះ ត្រូវមានតម្ពក់មាស ហើយត្រូវសិតធ្វើជើងលង្ហិនប្រាំសម្រាប់សសរទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវធ្វើសសរនាងនួន៥ស្រោបដោយមាស សំរាប់រនាំងនោះ ត្រូវមានទំពក់មាស ហើយត្រូវសិតជើងលង្ហិន៥សំរាប់សសរទាំងនោះដែរ។ អាល់គីតាប ត្រូវយកឈើនាងនួនមកធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយទំពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រ ចំនួនប្រាំ សម្រាប់ទ្រសសរទាំងនោះ។ |
ត្រូវយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញ ក៏ត្រូវធ្វើពីមាសដែរ។
គេបានយកឈើនាងនួនមកធ្វើសសរប្រាំដើម ព្រមទាំងធ្វើតម្ពក់សម្រាប់ថ្ពក់វាំងនននោះផង។ ក្បាលសសរ និងមេរូតស្រោបដោយមាស។ គេក៏ធ្វើជើងទ្រសសរប្រាំអំពីលង្ហិនដែរ។
គេយកលង្ហិននេះទៅប្រើសម្រាប់ធ្វើជើងទ្របង្គោល រនាំងរបស់ច្រកចូលពន្លាជួបព្រះអម្ចាស់ ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។