ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 25:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ត្រូវ​សង់​ទីសក្ការៈ​មួយ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ឲ្យ​គេ​សង់​ទី​បរិសុទ្ធ​មួយ​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ស្នាក់​នៅ​កណ្ដាល​ពួក‌គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ឲ្យ​គេ​ស្អាង​ទី​បរិសុទ្ធ ដើម្បី​ឲ្យ​អញ​បាន​នៅ​កណ្តាល​គេ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ត្រូវ​សង់​ទី​សក្ការៈ​មួយ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។

សូមមើលជំពូក



និក្ខមនំ 25:8
25 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​នឹង​មិន​បោះ​បង់​ចោល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ»។


ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទីសក្ការៈ​របស់​ព្រះ‌ជា‌អម្ចាស់ ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ទៅ​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​ដែល​នឹង​សង់​ឡើង​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់»។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ​ដាក់​លើ ភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​រៀបចំ​សម្រាប់​គង់​នៅ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​សង់​ទីសក្ការៈ​របស់​ព្រះអង្គ​ឡើង ដោយ​ព្រះ‌ហស្ដ​ព្រះអង្គ​ផ្ទាល់។


ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។


យើង​នឹង​ស្ថិត​នៅ​ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។


ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​យើង​បាន​នៅ​ជា​មួយ​ពួក​គេ។ យើង​ជា​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ។


អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!


យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ជា​មួយ​ពួក​គេ គឺ​ជា​សម្ពន្ធ‌មេត្រី​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ យើង​នឹង​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ ឲ្យ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​នឹង​តាំង​ទីសក្ការៈ​របស់​យើង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។


ពេល​ដែល​ទីសក្ការៈ​របស់​យើង ស្ថិត​នៅ​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ​នោះ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​ប្រោស​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ទៅ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ*»។


«កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង។ យើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ។ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ស្ដេច​របស់​គេ លែង​ធ្វើ​ឲ្យ​នាម​យើង​ទៅ​ជា​សៅ‌ហ្មង ដោយ​អំពើ​ផិត​ក្បត់ និង​ដោយ​យក​សាក‌សព​ស្ដេច​មក​តម្កល់​ទុក​នៅ​ទី​នេះ​ទៀត​ហើយ។


លោក​ម៉ូសេ​ហៅ​លោក​មីសា‌អែល និង​លោក​អែលសា‌ផាន ជា​កូន​របស់​លោក​អ៊ូ‌ស៊ាល ដែល​ត្រូវ​ជា​ឪពុក​មា​លោក​អើរ៉ុន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាក‌សព​បងប្អូន​របស់​អ្នក​ពី​ទីសក្ការៈ ចេញ​ទៅ​ក្រៅ​ជំរំ»។


គាត់​មិន​ត្រូវ​ចេញ​ពី​ទីសក្ការៈ ហើយ​បង្អាប់‌បង្អោន​ទីសក្ការៈ​ព្រះ​របស់​ខ្លួន​ទេ ដ្បិត​គាត់​បាន​ទទួល​ពិធី​តែង‌តាំង​ដោយ​ប្រេង​នៃ​ព្រះ​របស់​គាត់។ យើង​ជា​ព្រះ‌អម្ចាស់។


យើង​នឹង​រស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា យើង​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ឡើយ។


រួច​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន​ទីសក្ការៈ។


«ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ! ចូរ​សប្បាយ​រីក‌រាយ​ឡើង! ដ្បិត​យើង​មក​រក​អ្នក​ហើយ យើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក!» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​វិល​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ យើង​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ពេល​នោះ គេ​នឹង​ហៅ​យេរូ‌សាឡឹម​ថា “ក្រុង​ដ៏​ស្មោះ​ត្រង់” ហើយ​ហៅ​ភ្នំ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ថា “ភ្នំ​ដ៏វិសុទ្ធ”។


ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ជំរំ។ ដូច្នេះ ពួក​គេ​មិន​ធ្វើ​ឲ្យ​ជំរំ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​នេះ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ»។


នៅ​វាល​រហោ‌ស្ថាន បុព្វបុរស​របស់​យើង​មាន​ព្រះ‌ពន្លា*​របស់​ព្រះ‌ជាម្ចាស់ សង់​ឡើង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ គឺ​តាម​គំរូ​ដែល​លោក​បាន​ឃើញ។


តើ​ព្រះ‌វិហារ*​របស់​ព្រះ‌ជាម្ចាស់ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង» ។


ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះអង្គ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល​យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស និង​តង្វាយ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ថ្វាយ​ព្រះ‌អម្ចាស់។


រីឯ​ព្រះ‌គ្រិស្ត​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌បុត្រា ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​ផ្ទាល់​របស់​ព្រះអង្គ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ត​រឹង‌ប៉ឹង និង​ពឹង​ផ្អែក លើ​សេចក្ដី​សង្ឃឹម​របស់​យើង ​ជាប់​ជានិច្ច​មែន​នោះ។


លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ថា៖ «ថ្ងៃ​នេះ យើង​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​ជា​មួយ​យើង​រាល់​គ្នា​មែន ដ្បិត​បងប្អូន​ពុំ​បាន​ក្បត់​ព្រះ‌អម្ចាស់ គឺ​បងប្អូន​ពុំ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់​ឡើយ»។


ខ្ញុំ​ឮ​សំឡេង​បន្លឺ​យ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ព្រះ‌ពន្លា​ ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ព្រះអង្គ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយ​ព្រះ‌ជា‌ម្ចាស់​ផ្ទាល់​នឹង​គង់​ជា​មួយ​ពួក​គេ។