ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 19:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ប្រជា‌ជន​ពុំ​អាច​ឡើង​មក​លើ​ភ្នំ​ស៊ីណៃ​ទេ ដ្បិត​ព្រះអង្គ​ផ្ទាល់​បាន​បញ្ជា​ឲ្យ​យើង​ខ្ញុំ កំណត់​ព្រំ‌ដែន​ជុំ‌វិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ទុក​ជា​កន្លែង​ដ៏វិសុទ្ធ​ទៀត​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ប្រជា‌ជន​មិន​អាច​ឡើង​មក​លើ​ភ្នំ​ស៊ី‌ណាយ​បាន​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ហាម​គេ​ហើយ ដោយ​មាន​ព្រះ‌បន្ទូល​ថា "ចូរកំណត់ព្រំ​ប្រទល់​នៅ​ជុំ‌វិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ចេញ​ជា​បរិសុទ្ធ"»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ូសេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេហូវ៉ា​ថា បណ្តាជន​ទាំង‌ឡាយ​នឹង​ឡើង​មក​ដល់​ភ្នំ​ស៊ី‌ណាយ​ពុំ​បាន ដ្បិត​ទ្រង់​បាន​ហាម​ផ្តាច់​ហើយ ដោយ​បន្ទូល​ថា ចូរ​ដាក់​គោល​ចារឹក​នៅ​ជុំវិញ​ភ្នំ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ​ផង

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «ប្រជា‌ជន​ពុំ​អាច​ឡើង​មក​លើ​ភ្នំ​ស៊ីណៃ​បាន​ទេ ដ្បិត​ទ្រង់​ផ្ទាល់​បាន​បញ្ជា​ឲ្យ​យើង​ខ្ញុំ កំណត់​ព្រំ​ដែន​ជុំ​វិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ទុក​ជា​កន្លែង​បរិសុទ្ធ​ទៀត​ផង»។

សូមមើលជំពូក



និក្ខមនំ 19:23
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​កំណត់​ព្រំ‌ដែន​ជុំ‌វិញ​ភ្នំ ហើយ​ប្រាប់​ប្រជា‌ជន​ថា ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះ‌ពាល់​ជើង​ភ្នំ​ជា​ដាច់​ខាត។ បើ​អ្នក​ណា​ប៉ះ​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​អើរ៉ុន​ឡើង​មក​ជា​មួយ​ផង ប៉ុន្តែ មិន​ត្រូវ​ឲ្យ​ពួក​បូជា‌ចារ្យ និង​ប្រជា‌ជន​ស្ទុះ​ឡើង​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់​ឡើយ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​យើង»។