ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរសចេញពីគេ ដូចយើងបានដកពីសូលដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។
ទំនុកតម្កើង 89:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើពួកគេបំពានលើបញ្ញត្តិរបស់យើង ហើយលែងប្រតិបត្តិតាមបទបញ្ជា របស់យើងទៀតនោះ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើពួកគេបំពានបទបញ្ញត្តិរបស់យើង ហើយមិនកាន់តាមសេចក្ដីបង្គាប់របស់យើងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើគេក្បត់បញ្ញត្តិរបស់យើង ហើយមិនកាន់តាមបទបញ្ញារបស់យើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើគេក្បត់ក្រិត្យក្រមរបស់អញ ឥតរក្សាសេចក្ដីបង្គាប់ឡើយ អាល់គីតាប ប្រសិនបើពួកគេបំពានលើបញ្ញត្តិរបស់យើង ហើយលែងប្រតិបត្តិតាមបទបញ្ជា របស់យើងទៀតនោះ |
ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរសចេញពីគេ ដូចយើងបានដកពីសូលដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា បែកចិត្តចេញពីយើង ហើយមិនកាន់តាមបទបញ្ជា និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទេ ឬប្រសិនបើអ្នកទៅគោរព និងថ្វាយបង្គំព្រះដទៃ
យើងខ្ញុំពិតជាបានប្រព្រឹត្តខុសចំពោះព្រះអង្គ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មានដែលព្រះអង្គប្រទានមកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។
ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបម្រើព្រះដទៃទៀត ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ដោយ»។