សាកសពរបស់នាងយេសិបិលនឹងក្លាយជាជី ក្នុងចម្ការយេសរាល។ ដូច្នេះ គ្មាននរណាអាចពោលថា នេះជាផ្នូររបស់យេសិបិលទេ»។
ទំនុកតម្កើង 83:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រហារពួកគេ ឲ្យវិនាសនៅអេន-ដោរ ហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។ ព្រះគម្ពីរខ្មែរសាកល ពួកគេត្រូវបានបំផ្លាញនៅអេន-ដោរ ពួកគេបានទៅជាជីសម្រាប់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាអ្នកដែលបានវិនាសទៅនៅអេន-ដោរ ហើយបានត្រឡប់ដូចជាលាមកនៅដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាអ្នកដែលវិនាសទៅ នៅត្រង់អេន-ដោរ ហើយបានត្រឡប់ដូចជាលាមកនៅដី អាល់គីតាប ទ្រង់បានប្រហារពួកគេ ឲ្យវិនាសនៅអេន-ដោរ ហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។ |
សាកសពរបស់នាងយេសិបិលនឹងក្លាយជាជី ក្នុងចម្ការយេសរាល។ ដូច្នេះ គ្មាននរណាអាចពោលថា នេះជាផ្នូររបស់យេសិបិលទេ»។
គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាកសពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយសារមុខដាវ និងទុរ្ភិក្ស ហើយសាកសពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និងចចក»។
ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។
ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកវេទនា ពួកគេនឹងដើរដូចមនុស្សខ្វាក់ ដ្បិតពួកគេប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ ឈាមរបស់ពួកគេនឹងខ្ចាយ ទៅគ្រប់ទីកន្លែងដូចធូលីដី សាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។
កុលសម្ព័ន្ធម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងយីបលាម និងភូមិដែលនៅជុំវិញ ក្រុងដោរ ក្រុងអេន-ដោរ ក្រុងតាណាក់ ក្រុងមេគីដោ និងភូមិដែលនៅជុំវិញ ក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកដោរទាំងមូល។
ព្រះអម្ចាស់បានធ្វើឲ្យលោកស៊ីសេរ៉ា ព្រមទាំងរទេះចម្បាំង និងពលទាហានទាំងអស់របស់គាត់បាក់ទ័ព នៅមុខលោកបារ៉ាក់។ លោកស៊ីសេរ៉ាបោះបង់ចោលរទេះចម្បាំងរបស់គាត់ ហើយរត់គេចខ្លួនទៅ។
លោកបារ៉ាក់ដេញតាមរទេះចម្បាំង និងកងទ័ពខ្មាំង រហូតដល់ហារ៉ូសេតកូយឹម។ កងទ័ពទាំងមូលរបស់លោកស៊ីសេរ៉ាស្លាប់ដោយមុខដាវ គ្មានសល់ម្នាក់ឡើយ។
ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមាន ទឹកហូរ តាំងពីបុរាណកាលមកអើយ អ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។ ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត!
ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់ មកជូនលោកគេឌាន។
ព្រះបាទសូលមានរាជឱង្ការទៅកាន់រាជបម្រើថា៖ «ចូរនាំគ្នារកស្ត្រីណាម្នាក់ ដែលចេះអន្ទងខ្មោច យើងនឹងទៅសាកសួរគេ»។ រាជបម្រើទូលស្ដេចវិញថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ចេះអន្ទងខ្មោច»។