ទូលបង្គំស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ហើយពួកគេនាំគ្នាយករឿងទូលបង្គំ ទៅលេងសើច។
កាលទូលបង្គំយកក្រណាត់ធ្មៃធ្វើជាសម្លៀកបំពាក់របស់ខ្លួន នោះទូលបង្គំក៏ក្លាយទៅជាពាក្យប្រដូចបង្អាប់ដល់ពួកគេ។
កាលទូលបង្គំយកសំពត់ធ្មៃ មកធ្វើជាសម្លៀកបំពាក់ នោះទូលបង្គំត្រឡប់ជាពាក្យ លេងសើចរបស់គេ។
កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់ នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ
ខ្ញុំស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ហើយពួកគេនាំគ្នាយករឿងខ្ញុំ ទៅលេងសើច។
យើងនឹងដកជនជាតិអ៊ីស្រាអែលចេញពីទឹកដីដែលយើងបានប្រគល់ឲ្យពួកគេ ហើយយើងក៏បោះបង់ចោលព្រះដំណាក់ដែលយើងបានញែកទុកជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងនោះ ឲ្យឆ្ងាយពីមុខយើង។ អ៊ីស្រាអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ ចំអកឲ្យ។
ព្រះជាម្ចាស់ធ្វើឲ្យប្រជាជនទាំងឡាយ យករឿងខ្ញុំទៅនិយាយលេងសើច ពួកគេស្ដោះទឹកមាត់ដាក់មុខខ្ញុំ។
ទូលបង្គំទន់ជង្គង់ ព្រោះតែតមអាហារយូរពេក ទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយ ជាកូនរបស់លោកអម៉ូសថា៖ «ចូរស្រាយបាវដែលអ្នកស្លៀកជាប់នឹងចង្កេះ និងដោះស្បែកជើងចេញទៅ»។ លោកអេសាយធ្វើតាម គឺលោកដើរខ្លួនទទេ ហើយក៏មិនពាក់ស្បែកជើងដែរ។
នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូល បានហៅអ្នករាល់គ្នាឲ្យយំសោកសង្រេង កោរសក់ និងស្លៀកបាវកាន់ទុក្ខ
យើងនឹងធ្វើឲ្យនគរទាំងប៉ុន្មាននៅលើផែនដីភ័យតក់ស្លុត ដោយឃើញពួកគេវេទនាបែបនេះ។ គ្រប់ទីកន្លែងដែលយើងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងមាក់ងាយ ចំអកឲ្យពួកគេ ព្រមទាំងយកឈ្មោះពួកគេទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នាទៀតផង។
ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងព្រះដំណាក់ទៀតឡើយ។
ចូរសោកសង្រេង ដូចស្រីក្រមុំយំកាន់ទុក្ខ ព្រោះគូដណ្ដឹងរបស់នាងស្លាប់។
ជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់នាំអ្នកទៅនៅស្រុកគេនោះ នឹងនាំគ្នាភ្ញាក់ផ្អើល ហើយយករឿងរបស់អ្នកទៅនិទានប្រាប់គ្នា ព្រមទាំងប្រមាថមាក់ងាយអ្នករាល់គ្នាទៀតផង។