ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
ទំនុកតម្កើង 60:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ ។ យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។ ព្រះគម្ពីរខ្មែរសាកល ម៉ូអាប់ជាអាងលាងសម្អាតរបស់យើង; យើងនឹងបោះស្បែកជើងរបស់យើងទៅលើអេដំ ក៏ស្រែកដោយមានជ័យជម្នះលើភីលីស្ទីន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុកម៉ូអាប់ជាអាងលាងសម្អាតរបស់យើង ហើយយើងនឹងបោះស្បែកជើងយើង ទៅលើស្រុកអេដុម យើងនឹងស្រែកប្រកាសជ័យជម្នះ លើស្រុកភីលីស្ទីន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុកម៉ូអាប់ជាអាងសំរាប់ឲ្យយើងងូតទឹក ហើយយើងនឹងបោះស្បែកជើងទៅលើស្រុកអេដំម នែ ស្រុកភីលីស្ទីន ចូរស្រែកហ៊ោឡើង ដោយព្រោះយើង។ អាល់គីតាប ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ ។ យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។ |
ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពី នឹមរបស់ប្អូនកូន»។
ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
លោកដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
ស្ដេចនឹងកាន់កាប់ស្រុកអេដុម នឹងកាន់កាប់ស្រុកសៀរ ដែលជាសត្រូវ ពេលនោះ អ៊ីស្រាអែលពង្រឹងកម្លាំងរបស់ខ្លួន។