នៅយប់នោះ ទេវតា*របស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
ណាហ៊ុម 1:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីខ្មាំងសត្រូវមានចំនួនច្រើន និងមានកម្លាំងយ៉ាងណាក្ដី ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ! យើងបានបន្ទាបអ្នក តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ទោះបើគេមានកម្លាំង ហើយមានគ្នាច្រើនក៏ដោយ គង់តែគេនឹងត្រូវកាត់បន្ថយ ហើយកន្លងបាត់ទៅ យើងបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ទោះបើគេមានពេញកំឡាំង ហើយមានគ្នាច្រើនផងក៏ដោយ គង់តែគេនឹងត្រូវកាត់ចុះ ហើយកន្លងបាត់ទៅ អញបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «ទោះបីខ្មាំងសត្រូវមានចំនួនច្រើន និងមានកម្លាំងយ៉ាងណាក្ដី ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ! យើងបានបន្ទាបអ្នក តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។ |
នៅយប់នោះ ទេវតា*របស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្របង្កើតពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ ព្រះរាជបុត្រមួយអង្គទៀតព្រះនាមអេសារ-ហាដោន ឡើងស្នងរាជ្យ។
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។
ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
នៅពេលល្ងាច ពួកគេភ័យញ័ររន្ធត់ មុនពេលថ្ងៃរះ ពួកគេវិនាសសូន្យអស់ទៅ។ នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់ និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។
ប្រជាជនក្រុងស៊ីយ៉ូន អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ អ្នកនឹងលែងយំសោកទៀតហើយ! ពេលណាអ្នកស្រែកហៅរកព្រះអង្គ ព្រះអង្គនឹងប្រណីសន្ដោស ពេលណាព្រះអង្គឮសំឡេងអ្នក ព្រះអង្គនឹងឆ្លើយតបមកអ្នកជាមិនខាន។
ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ តែមិនមែនជាដាវរបស់មនុស្សទេ គឺពួកគេមិនស្លាប់ដោយមុខដាវ របស់មនុស្សឡើយ។ ពួកអាស្ស៊ីរីនឹងបាក់ទ័ព ហើយទាហានក្មេងៗរបស់ពួកគេ នឹងក្លាយទៅជាឈ្លើយសឹក។
ពេលនោះ ទេវតារបស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។
នៅគ្រានោះព្រះអម្ចាស់នឹងជួលកាំបិតកោរ ពីខាងនាយទន្លេអឺប្រាត - គឺស្ដេចស្រុកអាស្ស៊ីរី - មកកោរសក់ កោររោមជើង និងកោរពុកចង្ការបស់ប្រជាជាតិនេះ ។
ទន្លេនេះនឹងហូរមកលើទឹកដីយូដា ហើយជន់ឡើង លិចរហូតដល់ក។ ឱព្រះអេម៉ាញូអែលអើយ! ទឹកនេះនឹងជន់ឡើង លិចពាសពេញទឹកដីរបស់ព្រះអង្គ។
បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។
ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ពួកគេ ព្រះអង្គមានព្រះបន្ទូលមកពួកគេថា: «មើល៍!យើងនឹងផ្ដល់ស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរ យើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យ ប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។
មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព កំពុងតែរត់នៅលើភ្នំ! អ្នកស្រុកយូដាអើយ ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ! ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!
ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ