រីឯពែងមាសទាំងដប់ពីរដែលមានដាក់គ្រឿងក្រអូបពេញនោះ ក្នុងពែងនីមួយៗមានទម្ងន់បីតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។ សរុបមកទម្ងន់របស់ពែងមាសទាំងអស់មានសាមសិបប្រាំមួយតម្លឹង។
ជនគណនា 7:87 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯចំនួនសត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូលមានគោស្ទាវដប់ពីរ ចៀមឈ្មោលដប់ពីរ កូនចៀមអាយុមួយខួបដប់ពីរ ដែលត្រូវថ្វាយជាមួយតង្វាយម្សៅ។ រីឯយញ្ញបូជារំដោះបាបមានពពែឈ្មោលដប់ពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សត្វទាំងអស់សម្រាប់ជាតង្វាយដុត មានគោឈ្មោលដប់ពីរ ចៀមឈ្មោលដប់ពីរ និងកូនចៀមឈ្មោលអាយុមួយខួបដប់ពីរ រួមជាមួយតង្វាយម្សៅផង ហើយពពែឈ្មោលដប់ពីរ សម្រាប់ជាតង្វាយលោះបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសត្វទាំងប៉ុន្មានសំរាប់ជាដង្វាយដុត នោះគឺគោឈ្មោល១២ ចៀមឈ្មោល១២ នឹងកូនចៀមឈ្មោល១២អាយុ១ខួប ព្រមទាំងដង្វាយម្សៅនោះផង ហើយពពែឈ្មោល១២ សំរាប់ជាដង្វាយលោះបាប អាល់គីតាប រីឯចំនួនសត្វសម្រាប់ធ្វើជាគូរបានដុត មានគោស្ទាវដប់ពីរ ចៀមឈ្មោលដប់ពីរ កូនចៀមអាយុមួយខួបដប់ពីរ ដែលត្រូវជូនជាមួយជំនូនម្សៅ។ រីឯគូរបានរំដោះបាប មានពពែឈ្មោលដប់ពីរ។ |
រីឯពែងមាសទាំងដប់ពីរដែលមានដាក់គ្រឿងក្រអូបពេញនោះ ក្នុងពែងនីមួយៗមានទម្ងន់បីតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។ សរុបមកទម្ងន់របស់ពែងមាសទាំងអស់មានសាមសិបប្រាំមួយតម្លឹង។
ចំនួនសត្វសម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាពសរុបទាំងអស់មានគោឈ្មោលម្ភៃបួន ចៀមឈ្មោលហុកសិប ពពែឈ្មោលហុកសិប និងកូនចៀមអាយុមួយខួបហុកសិប។ នេះជាតង្វាយសម្រាប់ពិធីសម្ពោធអាសនៈ ក្រោយពេលធ្វើពិធីលាបប្រេងរួច។