Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 7:87 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

87 ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​ដុត នោះ​គឺ​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​១២ នឹង​កូន​ចៀម​ឈ្មោល​១២​អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​នោះ​ផង ហើយ​ពពែ​ឈ្មោល​១២ សំរាប់​ជា​ដង្វាយ​លោះ​បាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

87 សត្វ​ទាំង​អស់​សម្រាប់​ជា​តង្វាយ​ដុត មាន​គោ​ឈ្មោល​ដប់​ពីរ ចៀម​ឈ្មោល​ដប់​ពីរ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ដប់​ពីរ រួម​ជា‌មួយ​តង្វាយ​ម្សៅ​ផង ហើយ​ពពែ​ឈ្មោល​ដប់​ពីរ សម្រាប់​ជា​តង្វាយ​លោះ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

87 រីឯ​ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​គោ​ស្ទាវ​ដប់‌ពីរ ចៀម​ឈ្មោល​ដប់‌ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់‌ពីរ ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ។ រីឯ​យញ្ញ‌បូជា​រំដោះ​បាប​មាន​ពពែ​ឈ្មោល​ដប់‌ពីរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

87 រីឯ​ចំនួន​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត មាន​គោ​ស្ទាវ​ដប់​ពីរ ចៀម​ឈ្មោល​ដប់​ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់‌ពីរ ដែល​ត្រូវ​ជូន​ជា​មួយ​ជំនូន​ម្សៅ។ រី​ឯ​គូរបាន​រំដោះ​បាប មាន​ពពែ​ឈ្មោល​ដប់​ពីរ។

សូមមើលជំពូក ចម្លង




ជន‌គណនា 7:87
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​ចាន​មាស​១២​ដែល​ដាក់​ពេញ​ដោយ​កំញាន នោះ​នីមួយៗ​មាន​ទំងន់​១០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ រួម​ទំងន់​មាស​ទាំង​ប៉ុន្មាន​ក្នុង​កូន​ចាន​ទាំង​នោះ​ទៅ​ត្រូវ​ជា​១២០​ដំឡឹង


ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​ឈ្មោល​២៤ ចៀម​ឈ្មោល​៦០ ពពែ​ឈ្មោល​៦០ នឹង​កូន​ចៀម​ឈ្មោល​៦០ អាយុ​១​ខួប នេះ​ហើយ​ជា​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា ក្នុង​ពេល​ក្រោយ​ដែល​លាប​ប្រេង​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម