តែប្ដីរបស់នាងមានចិត្តប្រច័ណ្ឌ និងសង្ស័យថា ប្រពន្ធក្បត់ចិត្តខ្លួន ទោះបីនាងបានប្រព្រឹត្តអំពើផិតក្បត់ ឬមិនបានប្រព្រឹត្ត
ជនគណនា 5:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងក្នុងករណីប្ដីដែលមានចិត្តប្រច័ណ្ឌ សង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន។ បូជាចារ្យត្រូវនាំស្ត្រីមកឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ហើយអនុវត្តសព្វគ្រប់ទាំងអស់តាមក្រឹត្យវិន័យនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬបើបុរសណាកើតមានចិត្តប្រចណ្ឌ ដោយសង្ស័យនឹងប្រពន្ធរបស់ខ្លួន អ្នកនោះត្រូវនាំស្ត្រីនោះមកឈរនៅចំពោះព្រះយេហូវ៉ា ហើយសង្ឃត្រូវអនុវត្តតាមច្បាប់នេះទាំងស្រុងចំពោះនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើមានមនុស្សណាកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ នោះត្រូវនាំនាងទៅឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយត្រូវឲ្យសង្ឃធ្វើសំរេចតាមច្បាប់នេះគ្រប់ជំពូក អាល់គីតាប និងក្នុងករណីប្ដីដែលមានចិត្តប្រច័ណ្ឌ សង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន។ អ៊ីមុាំត្រូវនាំស្ត្រីមកឈរនៅចំពោះអុលឡោះតាអាឡា ហើយអនុវត្តសព្វគ្រប់ទាំងអស់តាមហ៊ូកុំនេះ។ |
តែប្ដីរបស់នាងមានចិត្តប្រច័ណ្ឌ និងសង្ស័យថា ប្រពន្ធក្បត់ចិត្តខ្លួន ទោះបីនាងបានប្រព្រឹត្តអំពើផិតក្បត់ ឬមិនបានប្រព្រឹត្ត
នេះជាក្រឹត្យវិន័យស្ដីអំពីការប្រច័ណ្ឌ ក្នុងករណីស្ត្រីដែលនៅរួមរស់ជាមួយប្ដី ហើយបែរទៅប្រព្រឹត្តអំពើសៅហ្មង
ពេលនោះ ប្ដីគ្មានទោសអ្វីទេ រីឯប្រពន្ធវិញ នាងត្រូវទទួលផលវិបាកតាមអំពើបាបរបស់ខ្លួន»។