ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 4:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ជើង​ចង្កៀង​សម្រាប់​បំភ្លឺ ចង្កៀង ឃ្នាប​ប្រឆេះ ភាជន៍​ដាក់​កម្ទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន សម្រាប់​ដុត​ចង្កៀង​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ត្រូវ​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ គ្រប​ពី​លើ​ជើង​សម្រាប់​ដាក់​ចង្កៀង​បំភ្លឺ ព្រម​ទាំង​ចង្កៀង ឃ្នាប​ប្រឆេះ ថាស​ដាក់​កម្ទេច និង​ដប​ទាំង​ប៉ុន្មាន​សម្រាប់​ដាក់​ប្រេង​ដុត​ចង្កៀង​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ត្រូវ​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ គ្រប​ពី​លើ​ជើង​ដែល​សំរាប់​ដាក់​ចង្កៀង ព្រម​ទាំង​ចង្កៀង ឃ្នាប​ប្រឆេះ កន្ថោរ​រង​កំទេច នឹង​ដប​ប្រេង​ទាំង​ប៉ុន្មាន ដែល​សំរាប់​ការ​ថែ​ចង្កៀង​នោះ​ផង

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ជើង​ចង្កៀង​សម្រាប់​បំភ្លឺ ចង្កៀង ឃ្នាប​ប្រឆេះ​ភាជន៍​ដាក់​កំទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន​សម្រាប់​ដុត​ចង្កៀង​នោះ

សូមមើលជំពូក



ជន‌គណនា 4:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហាន ទូលបង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូលបង្គំ។


ហើយ​យក​ស្បែក​ផ្សោត​មក​ខ្ចប់​រួម​ជា​មួយ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ប្រើ​ជា​មួយ​របស់​ទាំង​នោះ រួច​យក​ទៅ​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។


បន្ទាប់​មក ពួក​គេ​ក្រាល​ក្រណាត់​ពណ៌​ក្រហម​ទុំ​ពី​លើ​របស់​ទាំង​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។


គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។


ចំពោះ​អត្ថ‌ន័យ​លាក់​កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំ‌ពីរ ដែល​អ្នក​ឃើញ​យើង​កាន់​នៅ​ដៃ និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ‌ពីរ​នេះ មាន​ដូច​ត​ទៅ: ផ្កាយ​ទាំង​ប្រាំ‌ពីរ គឺ​ជា​ទេវតា​របស់​ក្រុម‌ជំនុំ*​ទាំង​ប្រាំ‌ពីរ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំ‌ពីរ គឺ​ជា​ក្រុម‌ជំនុំ​ទាំង​ប្រាំ‌ពីរ​នោះ​ឯង»។