ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 36:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ព្រះ‌អម្ចាស់​បាន​បញ្ជា​លោក​ម្ចាស់​ឲ្យ​ប្រគល់​ស្រុក​នេះ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត។ លោក​ម្ចាស់​ក៏​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អម្ចាស់ ដើម្បី​ប្រគល់​ទឹក​ដី​ជា​ចំណែក​របស់​លោក​ស្លូផិ‌ហាត ជា​បងប្អូន​របស់​យើង​ខ្ញុំ ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម្ចាស់​យើង​ខ្ញុំ ឲ្យ​ចែក​ស្រុក​ជា​មត៌ក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​ចាប់​ឆ្នោត ហើយ​លោក​ម្ចាស់​យើង​ខ្ញុំ​ក៏​បាន​ទទួល​បង្គាប់​ព្រះ‌យេហូវ៉ា និង​ចែក​មត៌ក​របស់​ស្លូផិហាត ជា​បង​ប្អូន​យើង​ខ្ញុំ ដល់​ពួក​កូន​ស្រី​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​លោក​ម្ចាស់​យើង​ខ្ញុំ ឲ្យ​ចែក​ស្រុក​ជា​មរដក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​ចាប់​ឆ្នោត ហើយ​លោក​ម្ចាស់​យើង​ខ្ញុំ​ក៏​បាន​ទទួល​បង្គាប់​ព្រះ‌យេហូវ៉ា នឹង​ចែក​មរដក​របស់​ស្លូផិហាត ជា​បង​ប្អូន​យើង​ខ្ញុំ ដល់​ពួក​កូន​ស្រី​គាត់

សូមមើលជំពូក

អាល់គីតាប

«អុលឡោះ‌តាអាឡា​បាន​បញ្ជា​លោក​ម្ចាស់​ឲ្យ​ប្រគល់​ស្រុក​នេះ​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល ទុក​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត។ លោក​ម្ចាស់​ក៏​បាន​ទទួល​បញ្ជា​ពីអុលឡោះ‌តាអាឡា ដើម្បី​ប្រគល់​ទឹក​ដី ជា​ចំណែក​របស់​លោក​ស្លូផិត‌ហាត​ជា​បង​ប្អូន​របស់​យើង​ខ្ញុំ ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ដែរ។

សូមមើលជំពូក



ជន‌គណនា 36:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត ដូច​កូន​ស្រី​របស់​លោក​យ៉ូប​ទេ។ លោក​យ៉ូប ជា​ឪពុក ក៏​បាន​ចែក​មត៌ក​ឲ្យ​នាង​ទាំង​បី ដូច​បងប្អូន​ប្រុសៗ​ទាំង​ប្រាំ‌ពីរ​នាក់​ដែរ។


ត្រូវ​បែង​ចែក​ទឹក​ដី​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត តាម​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​ឲ្យ​ចំណែក​មត៌ក​ច្រើន អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មត៌ក​ឲ្យ​តិច។ ម្នាក់ៗ​នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន ដោយ​ចាប់​ឆ្នោត ហើយ​អ្នក​រាល់​គ្នា​ទទួល​ទឹក​ដី​តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។


បើ​ពួក​នាង​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​កុល‌សម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​មុខ​ជា​ត្រូវ​កាត់​ចេញ​ពី​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​នៃ​ដូនតា​របស់​យើង​ខ្ញុំ ហើយ​បាន​ទៅ​លើ​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង។ ដូច្នេះ ទំហំ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ ដោយ​ការ​ចាប់​ឆ្នោត​នោះ នឹង​ថយ​ចុះ។


ក្នុង​នោះ​ក៏​មាន​ទឹក​ដី​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​ស៊ីដូន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​ចាប់​តាំង​ពី​ភ្នំ​លីបង់​រហូត​ដល់​ក្រុង​មីស‌រិផូត-‌ម៉ែម​ដែរ។ យើង​នឹង​បណ្ដេញ​ជន‌ជាតិ​ទាំង​នោះ ចេញ​ពី​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ត្រូវ​បែង​ចែក​ទឹក​ដី​នោះ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​ស្រាប់​ហើយ។