ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 36:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​បាន​រៀបការ​នឹង​បុរស​មក​ពី​អំបូរ​កូន​ចៅ​លោក​ម៉ាណា‌សេ ជា​កូន​របស់​លោក​យ៉ូសែប។ ដូច្នេះ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ស្ថិត​នៅ​ក្នុង​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួកនាង​បាន​រៀបការ​ក្នុង​ពូជ​អំបូរ​កូន​ចៅ​ម៉ាណា‌សេ ជា​កូន​របស់​យ៉ូសែប ហើយ​មត៌ក​របស់​ពួកគេ​ក៏​បាន​នៅ​ជាប់​ក្នុង​កុល‌សម្ព័ន្ធ​នៃ​ពូជអំបូរ​របស់​ឪពុក​ពួកនាង​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​យក​ប្ដី​ចូល​ជាតិ​ក្នុង​គ្រួសារ​ពួក​កូន​ចៅ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប ហើយ​មរដក​របស់​គេ​ក៏​បាន​នៅ​ជាប់​ក្នុង​ពូជ​អំបូរ​របស់​គ្រួ​ឪពុក​គេ​ត​ទៅ។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​បាន​រៀប​ការ​នឹង​បុរស​មក​ពី​អំបូរ កូន​ចៅ​លោក​ម៉ាណាសេ ជា​កូន​របស់​យូសុះ។ ដូច្នេះ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ស្ថិត​នៅ​ក្នុង​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។

សូមមើលជំពូក



ជន‌គណនា 36:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ម័សឡា ធើសា ហុក‌ឡា មីល‌កា និង​ណូហា បាន​រៀបការ​ជា​មួយ​បងប្អូន​ជី​ដូន​មួយ​របស់​ខ្លួន។


នេះ​ជា​បទ‌បញ្ជា និង​វិន័យ​ផ្សេងៗ​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ជន‌ជាតិ​អ៊ីស្រា‌អែល តាម​រយៈ​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។


«កុល‌សម្ព័ន្ធ​ដែល​ជា​កូន​ចៅ​យ៉ូសែប​និយាយ​ត្រូវ​មែន។ ព្រះ‌អម្ចាស់​បង្គាប់​មក​កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត​ថា: ពួក​នាង​អាច​រៀបការ​ជា​មួយ​នរណា​ក៏​បាន ឲ្យ​តែ​រៀបការ​នឹង​បុរស​ដែល​មក​ពី​អំបូរ​មួយ ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។


កូន​ចៅ​របស់​លោក​យ៉ូសែប​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ជា​មត៌ក​ឲ្យ​យើង​ខ្ញុំ​តែ​មួយ​ចំណែក​ដូច្នេះ? យើង​ខ្ញុំ​មាន​គ្នា​ច្រើន ព្រោះ​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។