លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
ជនគណនា 36:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងម័សឡា ធើសា ហុកឡា មីលកា និងណូហា បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតម័សឡា ធើសា ហុកឡា មីលកា និងណូហា ជាកូនស្រីរបស់ស្លូផិហាត បានរៀបការជាមួយកូនប្រុសរបស់បងប្អូនឪពុកពួកនាងគ្រប់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតម័សឡា ធើសា ហុកឡា មីលកា នឹងណូហា ជាកូនស្រីរបស់ស្លូផិហាត គេបានយកប្ដីក្នុងពួកបងប្អូនរបស់ឪពុកគេគ្រប់គ្នា អាល់គីតាប នាងម័សឡា ធើសា ហុកឡាមីលកា និងណូហា បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួន។ |
លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដ ក្នុងអំបូរម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
កូនស្រីរបស់លោកស្លូផិហាតក៏នាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
ពួកគេបានរៀបការនឹងបុរសមកពីអំបូរកូនចៅលោកម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។ ដូច្នេះ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេ ស្ថិតនៅក្នុងអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង។