ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 36:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​កូន​ស្រី​ស្លូផិហាត​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

សូមមើលជំពូក

អាល់គីតាប

កូន​ស្រី​របស់​លោក​ស្លូផិហាត​ក៏​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក



ជន‌គណនា 36:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ស្រុក​យូដា ព្រះ‌ជាម្ចាស់​ជំរុញ​ប្រជា‌ជន​ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ធ្វើ​តាម​បញ្ជា​របស់​ស្ដេច និង​ពួក​មន្ត្រី​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល។ គេ​ក៏​នាំ​គ្នា​យក​អ្នក​ប្រមាថ​ព្រះ‌ជាម្ចាស់​ចេញ​ពី​ជំរំ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។


ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។


នាង​ម័សឡា ធើសា ហុក‌ឡា មីល‌កា និង​ណូហា បាន​រៀបការ​ជា​មួយ​បងប្អូន​ជី​ដូន​មួយ​របស់​ខ្លួន។


ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


នាង​ទាំង​នោះ​បាន​ទៅ​ជួប​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​ប្រជា‌ជន ជម្រាប​ថា “ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ប្រគល់​ទឹក​ដី​មក​ពួក​នាង​ខ្ញុំ ទុក​ជា​មត៌ក ក្នុង​ចំណោម​ញាតិ‌សន្ដាន​ប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ”។ គេ​ក៏​ប្រគល់​ទឹក​ដី​ឲ្យ​ពួក​នាង​ទុក​ជា​មត៌ក​ក្នុង​ចំណោម​ញាតិ‌សន្ដាន​ប្រុសៗ​របស់​ឪពុក​នាង ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់។