ជនគណនា 33:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាកចេញពីបេនេ-យ៉ាកាន មកបោះជំរំនៅហោគីតកាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចេញពីបេនេ-យ៉ាកាន មកបោះជំរំនៅហោ-គីតកាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចេញពីបេនេ-យ៉ាកានមកស្នាក់នៅត្រង់ហោគីតកាត់ អាល់គីតាប ពួកគេចាកចេញពីបេនេ–យ៉ាកាន មកបោះជំរំនៅហោគីតកាត់។ |
កូនរបស់លោកអេស៊ើរមាន ប៊ីលហន សាវ៉ាន និងយ៉ាកាន។ កូនរបស់លោកឌីសសានគឺអ៊ូស និងអរ៉ាន។
ជនជាតិអ៊ីស្រាអែលចេញដំណើរពីប្អៀរ៉ូត-បេនេយ៉ាកានឆ្ពោះទៅម៉ូសេរ៉ា។ នៅទីនោះ លោកអើរ៉ុនបានទទួលមរណភាព ហើយគេក៏បញ្ចុះសពលោក។ លោកអេឡាសារ ជាកូន បានទទួលមុខងារជាបូជាចារ្យបន្តពីលោក។
បន្ទាប់មក ពួកគេចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់គុតកូថា ហើយចេញពីគុតកូថា ឆ្ពោះទៅកាន់យ៉ុតបាថា ជាស្រុកដែលមានទឹកអូរច្រើន។