រីឯពលទាហានវិញ ម្នាក់ៗបានរឹបអូសយកជយភណ្ឌទុកសម្រាប់ខ្លួនឯងផ្ទាល់។
(រីឯពួកទាហានវិញ ម្នាក់ៗបានយករបស់ដែលរឹបអូសបានទុកសម្រាប់ខ្លួនឯង)
ដ្បិតពួកទ័ពបានចាប់យករបស់ទាំងនោះទុកសំរាប់ខ្លួនគេ
រីឯពលទាហានវិញ ម្នាក់ៗបានរឹបអូសយកជ័យភ័ណ្ឌ ទុកសម្រាប់ខ្លួនឯងផ្ទាល់។
ព្រះបាទយ៉ូសាផាត និងប្រជាជនរបស់ស្ដេច នាំគ្នារឹបអូសយកអ្វីៗទាំងប៉ុន្មានដែលមាននៅទីនោះ។ គេឃើញមានហ្វូងសត្វ សម្លៀកបំពាក់ ព្រមទាំងវត្ថុដ៏មានតម្លៃជាច្រើន ដែលនៅជាប់នឹងសាកសព។ ដោយជយភណ្ឌទាំងនោះមានច្រើនពេក ទោះបីគេចំណាយពេលអស់បីថ្ងៃ ក៏នៅតែប្រមូលមិនអស់ដែរ។
ជយភណ្ឌដែលកងទ័ពរឹបអូសយកបាន មាននៅសល់ចៀមចំនួន ៦៧៥ ០០០ក្បាល
មាសដែលពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកមកថ្វាយព្រះអម្ចាស់ មានទម្ងន់ទាំងអស់ប្រាំពាន់ចិតសិបប្រាំតម្លឹង។
កងទ័ពអ៊ីស្រាអែលបាននាំយកស្ត្រីរបស់ជនជាតិម៉ាឌាន និងកូនៗរបស់គេមកជាឈ្លើយសឹក ព្រមទាំងរឹបអូសយកហ្វូងសត្វតូចធំ និងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។
ចំណែកឯស្រីៗ ក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មាននៅក្នុងទីក្រុង អ្នកអាចរឹបអូសជាជយភណ្ឌ អ្នកអាចបរិភោគសាច់របស់សត្វរឹបអូសយកពីខ្មាំងសត្រូវ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក។