ជនគណនា 3:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដំបូលទីលាន វាំងននច្រកចូលទីលានដែលស្ថិតនៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងខ្សែចងពន្លាទាំងអស់។ ពួកគេមានភារកិច្ចថែទាំរបស់ទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនាំងទីលាន វាំងននទ្វារចូលទីលាន ដែលបាំងជុំវិញរោងឧបោសថ និងអាសនា ព្រមទាំងខ្សែចងសម្រាប់បម្រើកិច្ចការទាំងអស់នេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងរនាំងទីលាន នឹងរនាំងនៅមាត់ទ្វារទីលាន ដែលបាំងជុំវិញនៃរោងឧបោសថ នឹងអាសនា ហើយនឹងខ្សែទាំងប៉ុន្មានសំរាប់ប្រើការនោះដែរ។ អាល់គីតាប ដំបូលទីលាន វាំងននច្រកចូលទីលានដែលស្ថិតនៅជុំវិញជំរំសក្ការៈ និងអាសនៈព្រមទាំងខ្សែចងជំរំទាំងអស់។ ពួកគេមានភារកិច្ចថែទាំរបស់ទាំងនោះ។ |
លោកកេហាត់ត្រូវជាបុព្វបុរសរបស់អំបូរកេហាត់ ដែលចែកចេញជាត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រូន និងត្រកូលអ៊ូស៊ាល។