ព្រះជាម្ចាស់មានព្រះបន្ទូលហៅលោកអ៊ីស្រាអែល ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!»។ លោកអ៊ីស្រាអែលឆ្លើយថា៖ «បពិត្រព្រះអម្ចាស់!»។
ជនគណនា 26:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកបេនយ៉ាមីន តាមអំបូររបស់ពួកគេមាន អំបូរបេឡាជាពូជពង្សរបស់លោកបេឡា អំបូរអាសបែលជាពូជពង្សរបស់លោកអាសបែល អំបូរអេហ៊ីរ៉ាមជាពូជពង្សរបស់លោកអេហ៊ីរ៉ាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់បេនយ៉ាមីនតាមពូជអំបូរពួកគេមាន អំបូរបេឡា ជាពូជពង្សបេឡា អំបូរអ័សបេល ជាពូជពង្សរបស់អ័សបេល អំបូរអេហ៊ីរ៉ាម ជាពូជពង្សរបស់អេហ៊ីរ៉ាម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅបេនយ៉ាមីនតាមគ្រួគេ គឺបេឡា១ ជាអ្នកដែលបង្កើតគ្រួបេឡា អ័សបេល១ ជាអ្នកដែលបង្កើតគ្រួអ័សបេល អេហ៊ីរ៉ាម១ ជាអ្នកដែលបង្កើតគ្រួអេហ៊ីរ៉ាម អាល់គីតាប កូនចៅរបស់ពុនយ៉ាមីន តាមអំបូររបស់ពួកគេមាន: អំបូរបេឡា ជាពូជពង្សរបស់លោកបេឡា អំបូរអាសបែល ជាពូជពង្សរបស់លោកអាសបែល អំបូរអេហ៊ីរ៉ាមជាពូជពង្សរបស់លោកអេហ៊ីរ៉ាម។ |
ព្រះជាម្ចាស់មានព្រះបន្ទូលហៅលោកអ៊ីស្រាអែល ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!»។ លោកអ៊ីស្រាអែលឆ្លើយថា៖ «បពិត្រព្រះអម្ចាស់!»។
កូនប្រុសរបស់បេនយ៉ាមីនមាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និងអើឌ។
លោកបេនយ៉ាមីន បង្កើតបានបេឡា ជាកូនច្បង បន្ទាប់មក អាសបែលជាកូនទីពីរ អហ៊ីរ៉ាមជាកូនទីបី
កូនចៅលោកបេនយ៉ាមីន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន
សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡឹម) គីបៀរ គារយ៉ាត គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ នេះជាទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។