ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 21:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​ស្ដេច​អុក ព្រម​ទាំង​បុត្រ​របស់​ស្ដេច និង​កង‌ទ័ព​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ បន្ទាប់​មក ពួក​គេ​កាន់​កាប់​ស្រុក​របស់​ស្ដេច​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ គេ​ក៏​សម្លាប់​ស្តេច​នោះ ព្រម​ទាំង​កូន​ចៅ និង​មនុស្ស​ទាំង​អស់​របស់​ស្ដេច រហូត​ទាល់​តែ​គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត ហើយ​គេ​ក៏​ចាប់​យក​ស្រុក​របស់​ស្ដេច​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ គេ​ក៏​វាយ​ស្តេច​នោះ ព្រម​ទាំង​កូន​ចៅ នឹង​សាស្ត្រ​ទ្រង់​ផង ទាល់​តែ​គ្មាន​សល់​១​ឡើយ ហើយ​គេ​ចាប់​យក​ស្រុក​របស់​ទ្រង់​ដែរ។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​វាយ​ស្តេច​អុក ព្រម​ទាំង​បុត្រ​របស់​ស្តេច និង​កង‌ទ័ព​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ បន្ទាប់​មក ពួក​គេ​កាន់​កាប់​ស្រុក​របស់​ស្តេច​នោះ។

សូមមើលជំពូក



ជន‌គណនា 21:35
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​វាយ​យក​បាន នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល ជា​ស្រុក​ដ៏​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​យើង​ខ្ញុំ​មាន​ហ្វូង​សត្វ​ច្រើន​ណាស់»។


ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត ដោយ​ព្រះ‌អម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។


ពី​មុន ជន‌ជាតិ​ហូរី​រស់​នៅ​ស្រុក​សៀរ តែ​កូន​ចៅ​របស់​លោក​អេសាវ​បាន​ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ព្រម​ទាំង​កម្ទេច​ពួក​គេ​ចោល ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាប់​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ ដោយ​ដេញ​អ្នក​ស្រុក​នោះ​ចេញ​ពី​ស្រុក​ដែរ។


ព្រះ‌អម្ចាស់​នឹង​កម្ទេច​ប្រជា‌ជាតិ​ទាំង​នោះ ដូច​ព្រះអង្គ​បាន​កម្ទេច​ស៊ីហុន និង​អុក​ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ព្រម​ទាំង​ស្រុក​របស់​គេ។


នា​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ត្រង់​ជ្រលង​ភ្នំ​ទល់​មុខ​នឹង​បេត‌ពេ‌អរ គឺ​នៅ​ស្រុក​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្រុង​ហែស‌បូន។ លោក​ម៉ូសេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​វាយ​ប្រហារ​ស្ដេច​នេះ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប


ហើយ​ដណ្ដើម​យក​ទឹក​ដី​របស់​ស្ដេច​នេះ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន មក​កាន់​កាប់។ ពី​មុន ស្ដេច​ទាំង​ពីរ​អង្គ​របស់​ជន‌ជាតិ​អាម៉ូរី​គ្រប់‌គ្រង​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់


ពោល​គឺ​អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​អុក នៅ​ស្រុក​បាសាន ហើយ​ជា​ជន‌ជាតិ​រេផែម​មួយ​រូប ក្នុង​ចំណោម​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ដែល​សោយ​រាជ្យ​នៅ​ក្រុង​អាសថា‌រ៉ូត និង​ក្រុង​អេទ្រី។ លោក​ម៉ូសេ​បាន​វាយ​យក​ទឹក​ដី​ពី​ស្ដេច​ទាំង​នោះ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ​ថា៖ «ពេល​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន