ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក។ ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំង នៅក្រុងហេសបូន ដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីម ច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់ ដែលបែរទៅរកក្រុងដាម៉ាស។
ជនគណនា 21:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងហែសបូនជារាជធានីរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី។ ព្រះបាទស៊ីហុនបានច្បាំងជាមួយស្ដេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្ដើមយកទឹកដីទាំងមូលរបស់ស្ដេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹងរហូតដល់ស្ទឹងអើណូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតហែសបូនជាទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលបានច្បាំងនឹងស្តេចមុនរបស់សាសន៍ម៉ូអាប់ ហើយចាប់យកអស់ទាំងទឹកដីរបស់ស្តេចនោះ រហូតមកដល់ស្ទឹងអើណូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហែសបូននេះ ជាទីក្រុងនៃស៊ីហុនជាស្តេចសាសន៍អាម៉ូរី ដែលបានច្បាំងនឹងស្តេចសាសន៍ម៉ូអាប់ ជាស្តេចពីមុន ហើយចាប់យកអស់ទាំងស្រុកពីកណ្តាប់ដៃនៃស្តេចនោះ រហូតដល់ស្ទឹងអើណូន អាល់គីតាប ក្រុងហែសបូនជារាជធានីរបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី។ ស្តេចស៊ីហុនបានច្បាំងជាមួយស្តេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្តើមយកទឹកដីទាំងមូលរបស់ស្តេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹង រហូតដល់ស្ទឹងអើណូន។ |
ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក។ ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំង នៅក្រុងហេសបូន ដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីម ច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់ ដែលបែរទៅរកក្រុងដាម៉ាស។
ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួន ដូចភ្នំកើមែល។ សរសៃសក់របស់អូនប្រៀបបីដូចក្រណាត់ដ៏ទន់។ ព្រះរាជា គាប់ព្រះហឫទ័យនឹង ផ្នួងសក់របស់អូនណាស់។
ស្រុកម៉ូអាប់បាត់បង់កេរ្តិ៍ឈ្មោះ នៅក្រុងហេសបូន ខ្មាំងសត្រូវគិតគូរគ្នាថា “ទៅ! យើងនាំគ្នាលុបក្រុងនេះឲ្យបាត់ពី ចំណោមប្រជាជាតិទាំងឡាយ!” រីឯក្រុងម៉ាដម៉េនក៏ដូច្នោះដែរ អ្នកនឹងត្រូវកម្ទេចឲ្យទៅជាទីស្ងាត់ជ្រងំ ហើយដាវតាមប្រហារអ្នកពីក្រោយ។
ម៉ូអាប់ត្រូវអាម៉ាស់ ដ្បិតស្រុកនេះរលំហើយ ចូរនាំគ្នាស្រែកឲ្យអស់ទំហឹង ចូរប្រកាសនៅតាមស្ទឹងអើណូនថា ស្រុកម៉ូអាប់វិនាសហិនហោចហើយ!
ជនភៀសខ្លួនដែលអស់កម្លាំងរត់មកជ្រក នៅហេសបូន ជាក្រុងដែលស្ដេចស៊ីហុន ធ្លាប់គ្រប់គ្រងកាលពីដើម តែមានភ្លើងឆាបឆេះកណ្ដាលក្រុង ហើយឆេះរាលដាលទៅដល់ព្រំប្រទល់ និងតាមកំពូលភ្នំរបស់ស្រុកម៉ូអាប់ ដែលជាពូជអ្នកចម្បាំងនេះ។
ជនជាតិអ៊ីស្រាអែលដណ្ដើមយកបានក្រុងទាំងប៉ុន្មាន នៅស្រុកអាម៉ូរី ហើយរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និងស្រុកភូមិដែលនៅជុំវិញ។
ហេតុនេះហើយបានជាពួកកវីតែងពោលថា៖ ចូរនាំគ្នាមកហែសបូន! ចូរសង់ក្រុងរបស់ស្ដេចស៊ីហុន ហើយរៀបចំឲ្យដូចដើមឡើងវិញ!
គឺនៅក្រោយពេលលោកមានជ័យជម្នះលើព្រះបាទស៊ីហុន ជាស្ដេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថារ៉ូត និងអេទ្រី។
ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបទាំងមូលនៅជិតមេដេបា
ក្រុងហេសបូន និងក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូត-បាល ក្រុងបេតបាលមេយ៉ូន
ពួកគេទទួលបានទឹកដីស្រុកយ៉ាស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងពាក់កណ្ដាលស្រុកអាំម៉ូន រហូតដល់អារ៉ូអើរ ដែលនៅខាងមុខក្រុងរ៉ាបាត។
ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ើរ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
ជនជាតិអ៊ីស្រាអែលរស់នៅក្នុងក្រុងហេសបូន និងក្រុងអារ៉ូអ៊ើរ ព្រមទាំងតំបន់ដែលនៅជុំវិញ និងស្រុកភូមិដែលស្ថិតនៅតាមដងស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំកន្លងមកហើយ ហេតុអ្វីបានជាព្រះរាជាមិនរំដោះយកទឹកដីទាំងនេះ ក្នុងជំនាន់នោះទៅ?