ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ!
ជនគណនា 21:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាច្រៀងចម្រៀងមួយបទដូចតទៅ៖ «អណ្ដូងទឹកអើយ ចូរឲ្យមានទឹកផុសឡើង! ចូរបន្លឺសំឡេងអបអរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកដូច្នេះថា «ចូរផុសឡើង អណ្តូងទឹកអើយ! ចូរច្រៀងសរសើរអណ្តូងនេះចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកអ៊ីស្រាអែលគេក៏ច្រៀងទំនុកនេះថា «ឲ្យផុសឡើង អណ្តូងអើយ ចូរច្រៀងសរសើរអណ្តូងនេះចុះ អាល់គីតាប នៅទីនោះជនជាតិអ៊ីស្រអែលនាំគ្នាច្រៀងចំរៀងមួយបទដូចតទៅ: «អណ្តូងទឹកអើយ ចូរឲ្យមានទឹកផុសឡើង! ចូរបន្លឺសំឡេងអបអរ! |
ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ!
ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។
ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត ចូរប្រកាសពីការអស្ចារ្យទាំងនេះ ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!
អណ្ដូងដែលពួកមេដឹកនាំបានខួង អណ្ដូងដែលពួកវីរជនបានជីក ដោយប្រើដំបងរាជ្យ និងឈើច្រត់!»។
ក្នុងចំណោមបងប្អូន បើមាននរណាម្នាក់កើតទុក្ខលំបាក ត្រូវឲ្យគាត់អធិស្ឋាន* បើមាននរណាអរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះជាម្ចាស់។
នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម នាំគ្នាច្រៀងថា៖