ជនគណនា 16:50 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអើរ៉ុនវិលទៅរកលោកម៉ូសេ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយគ្រោះកាចក៏ឈប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគ្រោះកាចបានឈប់ អើរ៉ុនក៏ត្រឡប់ទៅរកលោកម៉ូសេនៅទ្វារចូលត្រសាលជំនុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអើរ៉ុនក៏ត្រឡប់ទៅឯម៉ូសេ នៅត្រង់មាត់ទ្វារត្រសាលជំនុំ ហើយការប្រហារជីវិតបានឈប់ទ្រឹងនៅ។ អាល់គីតាប ហារូនវិលទៅរកម៉ូសា នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយគ្រោះកាចក៏ឈប់។ |
មានប្រជាជនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ស្លាប់ ដោយសារគ្រោះកាចនេះ ថែមពីលើចំនួនអស់អ្នកដែលស្លាប់នៅពេលលោកកូរេបះបោរ។