គឺព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស និងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដីនេះ។ - សម្រាក
ជនគណនា 12:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ លោកអើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះអម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រំពេចនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ អើរ៉ុន និងម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅកាន់ត្រសាលជំនុំទៅ»។ ដូច្នេះ អ្នកទាំងបីក៏ចេញទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោតែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកម៉ូសេ អើរ៉ុន ហើយនឹងម៉ារាមថា ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ អាល់គីតាប រំពេចនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា ហារូន និងម៉ារៀមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅជំរំជួបអុលឡោះតាអាឡាទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។ |
គឺព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស និងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដីនេះ។ - សម្រាក
នៅថ្ងៃទីមួយ ខែពិសាខនៃឆ្នាំទីពីរ ក្រោយពេលប្រជាជនអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលរហោស្ថានស៊ីណៃ ក្នុងពន្លាជួបព្រះអង្គដូចតទៅ៖
ព្រះអម្ចាស់យាងចុះមកជាមួយដុំពពក* ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះអង្គហៅលោកអើរ៉ុន និងអ្នកស្រីម៉ារាម អ្នកទាំងពីរក៏ចូលទៅជិតព្រះអង្គ។