ពេលព្រះអម្ចាស់ឮពាក្យរបស់ពួកគេ ព្រះអង្គទ្រង់ព្រះពិរោធក្រៃលែង ព្រះអង្គក្ដៅក្រហាយនឹងពូជពង្ស របស់លោកយ៉ាកុប ព្រះអង្គខ្ញាល់ទាស់នឹងជនជាតិអ៊ីស្រាអែល
ជនគណនា 11:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដាក់ឈ្មោះកន្លែងនោះថា «តាបេរ៉ា» ដ្បិតភ្លើងរបស់ព្រះអម្ចាស់បានឆេះបំផ្លាញពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេហៅទីនោះថា តាបេរ៉ា ព្រោះភ្លើងរបស់ព្រះយេហូវ៉ាបានឆេះនៅកណ្ដាលពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះគេហៅទីនោះថា តាបេរ៉ា ពីព្រោះភ្លើងនៃព្រះយេហូវ៉ាបានឆេះក្នុងពួកគេ។ អាល់គីតាប គេដាក់ឈ្មោះកន្លែងនោះថា «តាបេរ៉ា» ដ្បិតភ្លើងរបស់អុលឡោះតាអាឡាបានឆេះបំផ្លាញពួកគេ។ |
ពេលព្រះអម្ចាស់ឮពាក្យរបស់ពួកគេ ព្រះអង្គទ្រង់ព្រះពិរោធក្រៃលែង ព្រះអង្គក្ដៅក្រហាយនឹងពូជពង្ស របស់លោកយ៉ាកុប ព្រះអង្គខ្ញាល់ទាស់នឹងជនជាតិអ៊ីស្រាអែល
ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល មានចិត្តលោភលន់ សូម្បីតែជនជាតិអ៊ីស្រាអែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ?
មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកម្ទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។
នៅតាបេរ៉ា នៅម៉ាសា និងនៅគីប្រូត-ហាតាវ៉ា អ្នករាល់គ្នាក៏បានធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធដែរ។