ព្រះបាទសាឡូម៉ូនរាប់ចំនួនជនបរទេសទាំងអស់ ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល តាមបញ្ជីជំរឿនរបស់ព្រះបាទដាវីឌ ជាបិតា ឃើញមាន ១៥៣ ៦០០នាក់។
ជនគណនា 1:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃ ដូចព្រះអម្ចាស់បានបង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានរាប់ចំនួនបណ្ដាជននៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេបានរាប់ចំនួនបណ្តាជនទាំងឡាយនៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់មក។ អាល់គីតាប ម៉ូសាជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃដូចអុលឡោះតាអាឡាបានបង្គាប់មកគាត់។ |
ព្រះបាទសាឡូម៉ូនរាប់ចំនួនជនបរទេសទាំងអស់ ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល តាមបញ្ជីជំរឿនរបស់ព្រះបាទដាវីឌ ជាបិតា ឃើញមាន ១៥៣ ៦០០នាក់។
ពេលពួកលោកចូលទៅក្នុងពន្លា ឬចូលទៅជិតអាសនៈ ពួកលោកតែងតែធ្វើពិធីលាងជម្រះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
«ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមអំបូរ តាមគ្រួសាររបស់គេ។
ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានចន្លោះត្រង់ណាឡើយ។
ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ គឺពួកគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរតាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។
នេះជាចំនួនជនជាតិអ៊ីស្រាអែលដែលលោកម៉ូសេ និងបូជាចារ្យអេឡាសារបានជំរឿន នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
លោកប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះជូនលោកអើរ៉ុន និងកូនចៅរបស់លោក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោក។