ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 4:48 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើ‌ណូន រហូត​ដល់​ភ្នំ​ស៊ីអូន ដែល​មាន​ឈ្មោះ​ថា​ភ្នំ​ហ៊ើរ‌ម៉ូន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ស៊ីរាន (គឺ​ភ្នំ​ហ៊ើរម៉ូន)

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ស៊ីអូន (គឺ​ជា​ភ្នំ​ហ៊ើម៉ូន)

សូមមើលជំពូក

អាល់គីតាប

ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ស៊ីអូន ដែល​មាន​ឈ្មោះ​ថា​ភ្នំ​ហ៊ើរ‌ម៉ូន

សូមមើលជំពូក



ចោទិយ‌កថា 4:48
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ធ្លាក់ ពី​ភ្នំ​ហ៊ើរ‌ម៉ូន មក​លើ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌ពរ និង​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច។


ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​នៅ​តាម​មាត់​ស្ទឹង​អើ‌ណូន និង​ក្រុង​ឯ​ទៀតៗ​នៅ​ក្នុង​ជ្រលង​ភ្នំ​រហូត​ដល់​ស្រុក​កាឡាដ គ្មាន​ក្រុង​ណា​មួយ​អាច​តទល់​នឹង​ពួក​យើង​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រគល់​ក្រុង​ទាំង​នោះ​មក​ឲ្យ​ពួក​យើង។


នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ទឹក​ដី​នោះ។ ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើ‌ណូន ព្រម​ទាំង​តំបន់​ភ្នំ​កាឡាដ​ចំនួន​ពាក់​កណ្ដាល និង​ក្រុង​ទាំង​អស់​ក្នុង​តំបន់​នោះ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ។


«នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ទឹក​ដី​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ពី​ស្ដេច​ទាំង​ពីរ​របស់​ជន‌ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អើ‌ណូន​រហូត​ដល់​ភ្នំ​ហ៊ើរ‌ម៉ូន


(អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរ‌ម៉ូន​ថា ភ្នំ​ស៊ីរាន ហើយ​អ្នក​ស្រុក​អាម៉ូរី​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ)។


វាល​ទំនាប​អារ៉ា‌បា​ទាំង​មូល ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ រហូត​ដល់​សមុទ្រ​អារ៉ា‌បា ដែល​នៅ​ជើង​ភ្នំ​ពីសកា។