ព្រះជាម្ចាស់ជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជម្រកដ៏រឹងមាំរបស់ខ្ញុំ។ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
ចោទិយកថា 32:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងសួរពួកគេថា “តើព្រះរបស់អ្នករាល់គ្នា គឺព្រះដែលអ្នករាល់គ្នាទុកជាថ្មដា ដើម្បីពឹងផ្អែកនោះនៅឯណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គនឹងមានព្រះបន្ទូលថា "អស់ទាំងព្រះរបស់គេ ជាថ្មដាដែលគេបានយកជាទីពឹងនោះ តើនៅឯណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់នឹងមានបន្ទូលថា អស់ទាំងព្រះរបស់គេ គឺជាថ្មដានោះ ដែលគេបានយកជាទីពឹង តើនៅឯណា អាល់គីតាប អុលឡោះតាអាឡានឹងសួរពួកគេថា “តើព្រះរបស់អ្នករាល់គ្នា គឺព្រះដែលអ្នករាល់គ្នាទុកជាថ្មដា ដើម្បីពឹងផ្អែកនោះ នៅឯណា? |
ព្រះជាម្ចាស់ជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជម្រកដ៏រឹងមាំរបស់ខ្ញុំ។ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
លោកអេលីសេទូលស្ដេចអ៊ីស្រាអែលថា៖ «តើព្រះករុណាយាងមករកទូលបង្គំធ្វើអ្វី? ម្ដេចក៏មិនយាងទៅរកពួកព្យាការីរបស់មាតាបិតាព្រះករុណាទៅ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់លោកថា៖ «ទេ ដ្បិតព្រះអម្ចាស់ហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។
កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើយញ្ញបូជាដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកឲ្យចូលរួមបរិភោគ ជាហេតុនាំឲ្យអ្នកក្បត់ចិត្តយើង។
ស្ដេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រ មេទ័ពរបស់ពួកគេនឹងញ័ររន្ធត់ នៅមុខទង់ជ័យរបស់ព្រះអង្គ ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលប្រជាជនគោរពបម្រើនៅភ្នំស៊ីយ៉ូន ហើយដុតតង្វាយថ្វាយព្រះអង្គ នៅក្រុងយេរូសាឡឹម។
អ្នកក្រុងទាំងឡាយនៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នឹងនាំគ្នាសែន បួងសួងរកព្រះឯទៀតៗដែលពុំអាចជួយសង្គ្រោះពួកគេ នៅគ្រាមានទុក្ខវេទនាបានឡើយ។
ជនជាតិយូដាអើយ ចុះព្រះដែលអ្នកបាន សូនធ្វើនោះ ទៅណាបាត់អស់ហើយ? ប្រសិនបើព្រះទាំងនោះជួយសង្គ្រោះអ្នកបាន នៅពេលអ្នកមានទុក្ខ ម្ដេចក៏មិនហៅព្រះទាំងនោះទៅ? ដ្បិតអ្នកមានព្រះច្រើនដូចទីក្រុងដែរ!
តើពួកព្យាការីដែលបានប្រកាសប្រាប់ព្រះករុណា និងប្រជាជនថា “ស្ដេចស្រុកបាប៊ីឡូននឹងមិនមកប្រហារអ្នករាល់គ្នា ឬឈ្លានពានស្រុកនេះ” ទៅណាបាត់អស់ហើយ?
ដូច្នេះ ចូរនាំគ្នាហៅរកព្រះ ដែលអ្នករាល់គ្នាបានជ្រើសរើសនោះឲ្យជួយទៅ! ឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នាក្នុងពេលមានទុក្ខលំបាកនេះទៅ!»។