លុះដល់ពេលប្រមូលភោគផល អ្នករាល់គ្នាត្រូវយកមួយភាគប្រាំទៅថ្វាយព្រះចៅផារ៉ោន ហើយអ្នករាល់គ្នាទុកបួនភាគប្រាំទៀតសម្រាប់ធ្វើពូជ និងសម្រាប់អ្នករាល់គ្នា ព្រមទាំងកូនចៅ និងអស់អ្នកដែលនៅជាមួយបរិភោគ»។
ចោទិយកថា 26:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅឆ្នាំទីបី ជាឆ្នាំដែលត្រូវថ្វាយតង្វាយមួយភាគដប់។ ពេលណាអ្នកប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នក ចំនួនមួយភាគដប់ទុកដោយឡែកហើយ ចូរប្រគល់តង្វាយនោះទៅឲ្យពួកលេវី ជនបរទេស ក្មេង កំព្រា និងស្ត្រីមេម៉ាយនៅតាមកន្លែងដែលអ្នករស់នៅ ដើម្បីឲ្យពួកគេមានអាហារបរិភោគឆ្អែតបរិបូណ៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាអ្នកបានថ្វាយមួយភាគក្នុងដប់ ពីផលរបស់អ្នកទាំងប៉ុន្មាន នៅឆ្នាំទីបី គឺជាឆ្នាំដែលត្រូវថ្វាយមួយភាគក្នុងដប់នោះរួចហើយ នោះត្រូវចែកឲ្យពួកលេវី ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដើម្បីឲ្យអ្នកទាំងនោះបានបរិភោគឆ្អែតបរិបូរ នៅក្នុងក្រុងរបស់អ្នក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងបានថ្វាយ១ភាគក្នុង១០ ពីផលរបស់ឯងទាំងប៉ុន្មាន នៅឆ្នាំទី៣ គឺជាឆ្នាំដែលត្រូវថ្វាយ១ភាគក្នុង១០នោះរួចហើយ នោះត្រូវចែកឲ្យដល់ពួកលេវី នឹងពួកអ្នកដែលស្នាក់នៅ ព្រមទាំងពួកកូនកំព្រា ហើយនឹងពួកស្រីមេម៉ាយផង ដើម្បីឲ្យអ្នកទាំងនោះបានបរិភោគចំអែតគ្រប់គ្រាន់ នៅក្នុងទីក្រុងឯងដែរ អាល់គីតាប «នៅឆ្នាំទីបី ជាឆ្នាំដែលត្រូវជូនជំនូនមួយភាគដប់។ ពេលណាអ្នកប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នក ចំនួនមួយភាគដប់ទុកដោយឡែកហើយ ចូរប្រគល់ជំនូននោះទៅឲ្យពួកលេវី ជនបរទេស ក្មេង កំព្រា និងស្ត្រីមេម៉ាយនៅតាមកន្លែងដែលអ្នករស់នៅ ដើម្បីឲ្យពួកគេមានអាហារបរិភោគឆ្អែតបរិបូណ៌។ |
លុះដល់ពេលប្រមូលភោគផល អ្នករាល់គ្នាត្រូវយកមួយភាគប្រាំទៅថ្វាយព្រះចៅផារ៉ោន ហើយអ្នករាល់គ្នាទុកបួនភាគប្រាំទៀតសម្រាប់ធ្វើពូជ និងសម្រាប់អ្នករាល់គ្នា ព្រមទាំងកូនចៅ និងអស់អ្នកដែលនៅជាមួយបរិភោគ»។
លោកយ៉ូសែបបានចេញក្រឹត្យមួយ ដែលគេរក្សាទុករហូតមកទល់សព្វថ្ងៃ គឺត្រូវយកភោគផលពីដីស្រុកអេស៊ីបមួយភាគប្រាំ មកថ្វាយព្រះចៅផារ៉ោន មានតែដីរបស់បូជាចារ្យប៉ុណ្ណោះ ដែលមិនមែនជាកម្មសិទ្ធិរបស់ព្រះចៅផារ៉ោន។
អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប រីឯអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងមានសុភមង្គល។
តង្វាយមួយភាគដប់ទាំងអស់គឺភោគផលដែលកើតចេញពីដី ឬផ្លែឈើក្ដី ត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់។
យើងប្រគល់ភោគផលមួយភាគដប់ ដែលជនជាតិអ៊ីស្រាអែលញែកទុកដោយឡែកសម្រាប់យើង ឲ្យកូនចៅលេវី។ ហេតុនេះហើយបានជាយើងប្រកាសអំពីពួកគេថា: “ពួកគេនឹងមិនទទួលចំណែកមត៌កក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ”»។
ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។
អស់អ្នកក្នុងពូជពង្សរបស់លោកលេវី*ដែលបានទទួលមុខងារជាបូជាចារ្យ*នោះ ក៏បានទទួលបញ្ជាឲ្យហូតយកតង្វាយមួយភាគដប់*ពីប្រជាជន ស្របតាមក្រឹត្យវិន័យ* គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។
យើងអាចពោលឲ្យអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលតង្វាយមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ថ្វាយព្រះបាទម៉ិលគីស្សាដែក តាមរយៈលោកអប្រាហាំដែរ